កីឡា

Mikel Arteta សម្រេចចិត្តរួចរាល់ ចំពោះអនាគតខ្សែ ការពារទាំងពីរនាក់ Calafiori និង Zinchenko

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកលោក Mikel Arteta គឺបានសម្រេចចិត្តរួចរាល់ហើយ ចំពោះអនាគតរបស់កីឡាករ ខ្សែការពារ Riccardo Calafiori និងកីឡាករ Oleksandr Zinchenko ខណៈដែលពួកគេពេលនេះ គឺជាគោលដៅរបស់ក្លឹប AC Milan។

លោក Arteta មិនមានបំណងលក់ Calafiori ទេប៉ុន្តែដោយសារ ភាពចាំបាច់និងចង់លក់ Zinchenko ចេញផងដូច្នេះជម្រើសមិនមានច្រើន ក្នុងការរក្សាទុកកីឡាករ ទាំងពីរនាក់នោះទេ។

AC Milan ចង់បានកីឡាកររូបនេះ ត្រឡប់ទៅក្លឹបដែលធ្លាប់ធ្វើការ ជាមួយគ្នានោះវិញដូច្នេះលោក Arteta នឹងត្រូវសម្រេចចិត្តក្នុងការចរចា ដាក់បញ្ចូលបន្ថែម Zinchenko នៅក្នុងលក្ខខណ្ឌនៃការផ្ទេរតែម្តង។

គួរឲ្យដឹងដែរថា ប្រសិន បើជោគជ័យនោះក្លឹបកាំភ្លើងធំ Arsenal នឹងអាចសម្រេចបានផែនការ ក្នុងការប្រមូលបាន លុយមួយចំនួនធំ ដើម្បីត្រៀមទិញខ្សែប្រយុទ្ធថ្មីម្នាក់ តាមគោលដៅត្រៀម រដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top