ព័ត៌មានអន្តរជាតិ

OpenAI សុំទោស និងផ្តល់សំណង សម្រាប់ការ ដាច់សេវាកម្ម ChatGPT រយៈពេល ១៥ ម៉ោង

Korea Joong Ang

កូរ៉េខាងត្បូ ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា OpenAI បានចេញការសុំទោស ជាផ្លូវការ បន្ទាប់ពីការដាច់ជាសកល នៃសេវាកម្ម ChatGPT របស់ខ្លួនកាលពីដើមសប្តាហ៍នេះ ហើយបាននិយាយថា វានឹងផ្តល់សំណង ដល់អ្នកប្រើប្រាស់ដែលបង់ប្រាក់។

ក្រុមហ៊ុនបានសរសេរលើអ៊ីម៉ែលផ្ញើ ទៅអ្នកប្រើ កាលពីថ្ងៃសៅរ៍ថា យើងសូមអភ័យទោសដោយស្មោះ ចំពោះការរអាក់រអួល ។ អ៊ីម៉ែលបានពន្យល់ថា ការរំខានបានកើតឡើងនៅចន្លោះម៉ោង ៣:៣៦ រសៀលនៅថ្ងៃទី ១០ ខែមិថុនា និងម៉ោង ៧ ព្រឹក ថ្ងៃទី ១១ ខែមិថុនា នៅប្រទេសកូរ៉េ ក្នុងអំឡុង ពេលនោះ ទាំងសេវាកម្ម ChatGPT និង API បានជួបប្រទះនូវអត្រាកំហុស កើនឡើង។

ក្រុមហ៊ុនបានសន្មតថា ហេតុការណ៍នេះ ជាការអាប់ដេត ប្រព័ន្ធដែលកាត់ផ្តាច់ការ តភ្ជាប់ជាបណ្តោះអាសន្ន ទៅកាន់ម៉ាស៊ីនមេមួយចំនួនធំ ដោយកាត់បន្ថយសមត្ថភាព ដំណើរការរបស់វា ។ OpenAI បាននិយាយថា ម៉ាស៊ីនមេដែលរងផល ប៉ះពាល់ត្រូវបានស្ដារឡើងវិញ យ៉ាងពេញលេញ ចាប់តាំងពីពេលនោះមក។

ក្រុមហ៊ុនបានបន្ថែមថា អ្នកប្រើប្រាស់ ChatGPT ដែលបង់ប្រាក់នឹងទទួលបានព័ត៌មាន លម្អិតបន្ថែមអំពីសំណង នៅដើមខែកក្កដា។ កូរ៉េខាងត្បូងមានអ្នកជាវ ChatGPT ច្រើនជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក៕

Most Popular

To Top