កំពូលកីឡាករប្រេស៊ីល Neymarត្រូវបាន គេមើលឃើញថាបានចូលរួមក្នុងពិធីជប់លៀង ដ៏ហ៊ឺហាមួយដែលសំបូរទៅដល់មនុស្សមានមុខមាត់ កាលពីចុងសប្តាហ៍កន្លងទៅ យ៉ាងសប្បាយរីករាយបំផុត។
នៅថ្ងៃអង្គារនេះកាសែតអង់គ្លេស បានចេញផ្សាយថាNeymarគឺបែរជាមានឈ្មោះ នៅក្នុងបញ្ជីកីឡាកររបួសរបស់ក្លឹបPSGទៅវិញដែលមិនអាចបង្ហាញខ្លួន ប៉ះនឹងក្រុមNantesឡើយ។ ទោះបីជាយ៉ាងណាក្តីការប្រកួត ក្នុងលីកកន្លងមកក្លឹបនេះទទួលបាន ជ័យជំនះ៧ដងជាប់គ្នារួចមកហើយ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បំផុតនោះគឺថាការរបួសរបស់កីឡាកររូបនេះគឺស្របពេល ដែលថ្ងៃបុណ្យខួបកំណើតឆ្លងចូលអាយុ២៨ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធស្អែកនេះហើយដែលការជប់លៀង កាលពីថ្ងៃអាទិត្យនោះគឺត្រូវបានគេជឿជាក់ថាជាការជប់លៀង មុនថ្ងៃខួបមែនទែនមកដល់ប៉ុណ្ណោះដោយមានកីឡាករ ជាច្រើនក្នុងក្លឹបជាមួយចូលរួមផងប៉ុន្តែមិនមានវត្តមានរបស់ លោកគ្រូបង្វឹកThomas Tuchelឡើយ៕ ប្រែសម្រួល៖ស៊ុនលី