កីឡា

Chelsea ដាកគោលដៅកីឡាករ ខ្សែប្រយុទ្ធស្លាបម្នាក់ ទៀតពីក្លឹប Lyon

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានកំណត់គោលដៅជាកីឡាករ ខ្សែប្រយុទ្ធស្លាបម្នាក់ទៀត ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Lyon នៅប្រទេសបារាំង ។

កីឡាករ Malick Fofana នឹងក្លាយទៅជាគោលដៅ សម្រាប់ជំនួស តំណែង កីឡាករ Jadon Sancho នឹងត្រូវចាកចេញ ទៅក្លឹបដើម បិសាចក្រហម Man UTD វិញនៅរដូវកាលក្រោយនេះ។

ប្រភពដដែលបាន សរសេរថា Chelsea បានចរចានិងព្រមព្រៀង ជាពាក្យសំដីរួចរាល់ហើយ ជាមួយនឹងកីឡាករវ័យ ២០ឆ្នាំនេះ រួចទៅហើយ ប៉ុន្តែជឿជាក់ថា តម្លៃខ្លួនរបស់គាត់អាចមាន ប្រហែលជា៤២លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top