ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡា ហែលទឹកប្រកាសរៀបបចំ “ការប្រកួតហែលទឹកកុមារ ស.ខ.ហ ឆ្នាំ២០២៥” ( KSF chil dren’s Swimming Competition 2024) ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះធ្វើឡើងកីឡាករ -កីឡាការិនី ជាកុមារបានចូលរួម និងបង្ហាញសមត្ថភាព និងបច្ចេកទេស ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា សហព័ន្ធខែ្មរកីឡាហែលទឹក សូមជូនដំណឹងដល់សមគម ក្លឹបហែលទឹក គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញបានជ្រាបថា ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្កើតកម្មវិធី “ការប្រកួតហែលទឹកកុមារ ស.ខ.ហ ( KSF children Swimming Competition ) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្កើតកម្មវិធី “ការប្រកួតហែលទឹកកុមារ ស.ខ.ហ (KSF children Swimming Competition) ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមកុមារា -កុមារីដែលបានហ្វឹកហាត់ជាមួយគ្រូបង្វឹកសហព័ន្ធ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ និងតាមសាលារៀនឯកជនអន្តរជាតិ ព្រមទំាងក្លិបកីឡាហែលទឹកនានា៕

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតខាងលើកនេះមិនផ្តោតទៅលើការឈ្នះចាញ់ឡើយ អ្វីដែលសំខាន់បំផុត គឺកាចូលរួមកុមារា -កុមារីឲ្យបានច្រើន ជាពិសេសទំាងអាណាព្យាបាល និងក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ព្រោះលោកចង់ឲ្យអាណាព្យាបាលបានមើលឃើញសមត្ថភាពកូនៗ និងលើកទឹកចិត្តកូនៗ ។
ការប្រកួតនេះដើម្បីឲ្យក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនីយល់ដឹង កាន់តែច្បាស់ពីរបៀបប្រកួត និងការផ្តល់កម្លាំងចិត្ត ។ ការប្រកួតបែបនេះ ជាឱកាសសម្រាប់សហព័ន្ធ ក្នុងការពិនិត្យមើលសមត្ថភាព ក្រុមកីឡាករ-កីឡាការិនីហែល ទឹកវ័យក្មេង ដែលធនធាន ពិសេសនាពេលអនាគត ។
លោកបានបន្ថែមថា ការប្រកួតខាងលើនេះធ្វើឡើង បង្កើតភាពសប្បាយ រីករាយរវាងកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង អាណាព្យាបាល និងគ្រូបង្វឹក ហើយការចេះហែលទឹក គឺជាការចេះជួយសង្គ្រោះ កូនរបស់អាណាព្យាបាលគ្រប់រូប ពីព្រោះប្រសិនបើមិនចេះហែលទឹក ធ្វើឲ្យកូនមានគ្រោះថ្នាក់ជាច្រើនដូចជា ការធ្វើដំណើរតាមទឹក និងលេងទឹកក្តី បើចេះហែលទឹកនឹង មានសុវត្ថិភាពខ្ពស់ ៕
