កីឡា

Messi ស៊ុតហ្វ្រ៊ីឃីក បញ្ចូលសំណាញ់ ជាគ្រាប់បាល់ជ័យជំនះឲ្យ Inter Miami យប់មិញប៉ះ Porto

BBC

តារាឆ្នើមអាហ្សង់ទីន វ័យជ្រេបន្តិច ទៅហើយកីឡាករ Lionel Messi បានបង្ហាញស្នាដៃសាជាថ្មីម្តងទៀត ហើយការប្រកួតពាន Club World Cup កាលពីយប់មិញប៉ះនឹងក្រុម Porto។

កីឡាកររូបនេះគឺជាអ្នកស៊ុត បាល់ហ្វ្រ៊ីឃីក បានមួយគ្រាប់ និងជាគ្រាប់ជ័យជំនះសម្រាប់ Inter Miamiដែលបញ្ចប់លទ្ធផល យប់មិញគឺ២ទល់នឹង១។

យប់មិញនេះ Porto អាចនាំមុខបានមុនដោយកីឡាករ Samu Aghehowa តាំងពីនាទីទីដោយបាល់ប៉េណាល់ទីខណៈដែល Inter Miami មិនអាចតបតមកវិញឡើយ រហូតដល់នាទីទី៤៧ ដែលធ្វើបានដោយ Segovia។

យ៉ាងណាក្តី Inter Miami បន្តគ្រប់គ្រងបាល់ដោយអាចទីបំផុតស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៤ដោយកីឡាករ Lionel Messi ជាបាល់ហ្វ្រ៊ីឃីកនិងក៏ ជាគ្រាប់ជ័យជំនះផងដែរ ។

សម្រាប់គ្រុប A នៃពានរង្វាន់ Club World Cup បច្ចុប្បន្ន Inter Miami សន្សំបាន៤ពិន្ទុឈរ នៅលេខរៀងទី២ នៅឡើយខណៈដែល Palmeiras យកឈ្នះ Al Ahly មាន៤ពិន្ទុដូចគ្នា តែឈរនៅលេខរៀងទី១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top