តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រធានក្រុមហ៊ុន Honda Motor Co លោក Toshihiro Mibe បានបង្ហាញនូវឆន្ទៈ ក្នុងការសហការជាមួយ Nissan Motor Co និងដៃគូសម្ព័ន្ធមិត្តរបស់ខ្លួន Mitsubishi Motors Corp ក្នុងអំឡុង ពេលកិច្ចប្រជុំ ម្ចាស់ភាគហ៊ុន ទូទៅកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ច ពិភាក្សា បញ្ចូលគ្នាជាមួយ Nissan បានបរាជ័យ កាលពីដើមឆ្នាំនេះ។
នៅពេលសួរអំពីលទ្ធភាព នៃការពិនិត្យឡើងវិញ នូវការរួមបញ្ចូលគ្នា ជាមួយក្រុមហ៊ុន Nissan ដែលបានបរាជ័យ ដោយសារតែការមិន ចុះសម្រុងគ្នាលើ រចនាសម្ព័ន្ធគ្រប់គ្រង លោក Mibe បាននិយាយថា វាមិនអាចទៅរួចទេ សម្រាប់ពេលនេះ ។
ក្រុមហ៊ុន Honda និង Nissan ជាក្រុមហ៊ុន ផលិតរថយន្តធំទី២ និងទី៣ របស់ប្រទេសជប៉ុន ព្រមទាំងក្រុមហ៊ុន Mitsu bishi Motors បានបន្តកិច្ច ពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការ អាចកើតមានលើការផលិតរថយន្ត ក្នុងចំណោមវិស័យ ផ្សេងៗទៀត ។ ក្រុមហ៊ុន Honda និង Nissan ក៏កំពុងពិចារណា លើកិច្ចសហប្រតិបត្តិការ នៅអាមេរិក ពោះមុខគោល នយោបាយពន្ធដ៏គឃ្លើន របស់ប្រធានាធិបតី អាមេរិកលោក Donald Trump។
លោក Mibe ត្រូវបានគេដកស្រង់ សម្តីនេះបើតាមការផ្លាស់ប្តូរ ក្នុងកិច្ចប្រជុំដែលផ្តល់ដោយក្រុមហ៊ុន Hondaថា យើងចង់ទទួលបានការប្រកួត ប្រជែងឈានមុខគេ ក្នុងឧស្សាហកម្មនេះ ដោយការបង្កើនគុណសម្បត្តិ ដែលនាំមកដោយកិច្ចសហការ ។
ក្រុមហ៊ុន Honda និង Nissan បានបង្ហាញកាលខែធ្នូ ផែនការចាប់ផ្តើមកិច្ចចរចា បញ្ចូលគ្នាក្រោមក្រុមហ៊ុនកាន់កាប់មួយ ក្នុងគោលបំណងចែករំលែកបន្ទុក ហិរញ្ញវត្ថុនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងកម្មវិធីដើម្បីប្រកួតប្រជែង កាន់តែប្រសើរជាមួយគូប្រជែង ពិភពលោកដូចជា Tesla Inc. របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន BYD Co របស់ចិន ប៉ុន្តែកិច្ចពិភាក្សាបានបែកបាក់តិច ជាងពីរខែក្រោយមក៕
