The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករបិសាច ក្រហម Man UTD កីឡាករ Paul Pogba គឺបានសម្រេចចិត្តក្នុងការ វិលត្រឡប់មកបាល់ទាត់អាជីពវិញ ហើយព្រមទាំងជាមួយនឹង ក្លឹបមួយដែលមានសិទ្ធលេងនៅ Champions League ទៀតផង ។
ប្រភពដដែលបានសរសេរថា កីឡាករបារាំង ដែលធ្លាប់ជាប់ទោសរូបនេះនឹងអាច វិលត្រឡប់បាល់ទាត់អាជីពវិញជាមួយ នឹងកុងត្រាដល់ទៅ២ឆ្នាំ ជាមួយនឹងក្លឹបដែលកំពុងលេង នៅលីគកំពូលបារាំង Ligue 1។
បើមិនមានអ្វីប្រែប្រួលទេ Pogba នឹងត្រូវចូលរួម ដោយមិនមានតម្លៃ ខ្លួនឡើយជាមួយនឹងក្លឹប Monaco ។នេះនឹងក្លាយទៅ ជាពេលវេលាដំបូង នៃការវិលត្រឡប់មករកបាល់ទាត់វិញ ក្រោយទទួលរងទោស ទណ្ឌនិងចុងក្រោយត្រូវបាន Juventus កាត់កុងត្រាចោលកាលពីឆ្នាំ២០២៤៕
ប្រែសម្រួល៖ស៊ុនលី
