យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal នឹងចាំបាច់ត្រូវការថវិកាប្រមាណជា ៥០លានផោន ប្រសិនបើចង់បានកីឡាករ Noni Madueke នៅរដូវក្តៅនេះពី Chelsea។
ក្លឹបតោខៀវ Chelsea មិនបានបដិសេធអំពីបំណង ចង់បានរបស់ Arsenal នោះទេហើយថែមទាំង បានបញ្ជាក់អំពីតម្លៃខ្លួន របស់កីឡាករទៀតផងប្រសិនបើក្លឹបចង់ បានគាត់នៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថាគ្រូបង្វឹកលោក Mikel Arteta បានដាក់ផែនការក្នុងការពង្រឹងកម្លាំង ប្រយុទ្ធរបស់ខ្លួនឲ្យកាន់តែខ្លាំង នៅរដូវកាលក្រោយនេះតាមរយៈផែនការទិញ ចូលខ្សែប្រយុទ្ធមួយចំនួន ក្នុងនោះក៏កំពុងតាមចែចង់កីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ផងដែរ។
យ៉ាងណាក្តីកីឡាករ Sesko នៅពេលនេះមានកុងត្រា រយៈពេលវែងទៀតនៅឡើយជាមួយនឹង ក្លឹបអាល្លឺម៉ង់ហើយអាចមានតម្លៃ ខ្លួប្រមាណជា៦៨ លានផោនទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
