កីឡា

Spurs ប្រកាសអំពីកិច្ចព្រមព្រៀង នាំយកតារាឆ្នើមជប៉ុនម្នាក់ ពីលីគកំពូលជប៉ុន J-League

Goal

The goal នៅថ្ងៃនេះ បានអះអាងថាក្លឹបមាន់ខ្នាយមាស Spursបានប្រកាសអំពីកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការនាំយកកីឡាករខ្សែការពារឆ្នើមជប៉ុនម្នាក់ ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបនៅលីគកំពូលជប៉ុន ។

Spurs អះអាងថា បានចំណាយលុយប្រមាណជា៥លានផោន សម្រាប់តម្លៃខ្លួនកីឡាករខ្សែការពារកណ្តាល ជនជាតិជប៉ុន ដែលមានឈ្មោះថា Kota Takai ពីក្លឹប Kawasaki Frontale ។

ប្រភពដដែលបានឲ្យដឹងដែរថា កីឡាករខ្សែការពារវ័យ ទើបតែ២០ឆ្នាំរូបនេះ ត្រូវបានទទួលការចាប់អារម្មណ៍ដំបូង ពីសំណាក់គ្រូបច្ចេកទេស របស់ក្លឹបគឺលោក Johan Lange ដែលលោកជឿជាក់ថា សមត្ថភាព របស់គាត់នឹងអាចឡើង ទៅដល់កម្រិតប្រហាក់ប្រហែលនឹងកីឡាករខ្លាំងៗ បច្ចុប្បន្នបរស់ក្លឹបដូចជា Bergvall,Sarr និង Udogie ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top