ព័ត៌មានអន្តរជាតិ

ក្រុមប៉ូលិសថៃ ចាប់ខ្លួនក្រុមឆបោកជនជាតិកូរ៉េ និងចិន និងជួយសង្គ្រោះ ជនរងគ្រោះដែលចាប់ជំរិត

AFP

ថៃ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសថៃបានចាប់ខ្លួនជន សង្ស័យឆបោក២០នាក់ មកពីជនជាតិកូរ៉េខាងត្បូង និងជនជាតិចិនម្នាក់ ដែលត្រូវបានគេរកឃើញថា កំពុងធ្វើសកម្មភាពនៅវីឡាអាងហែលទឹក ដ៏ប្រណីតមួយក្នុងស្រុក Bang Lamung ខេត្ត Chon Buri ។

នៅម៉ោងប្រហែល ២:៣០ រសៀលនាថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីទទួលបានព័ត៌មាន ពីស្ថានទូតកូរ៉េខាងត្បូង មន្រ្តីប៉ូលីសទេសចរណ៍ ការិយាល័យ អន្តោប្រវេសន៍ និងប៉ូលីស Bang Lamung បានឆ្មក់ចូលផ្ទះវីឡា ដែលនៅកន្លែងកើតហេតុ គេបានប្រទះឃើញបុរសមួយ ក្រុមអង្គុយនៅមុខកុំព្យូទ័រ ។

ពេលឃើញសមត្ថកិច្ច ជនសង្ស័យជាច្រើននាក់ បានព្យាយាមរត់គេចខ្លួន ហើយម្នាក់ទៀតរងរបួស ។ ទាំងអស់ត្រូវបានចាប់ខ្លួននៅទីបំផុត។

ក្នុងអំឡុងពេលនៃការវាយឆ្មក់ ប៉ូលីស បានរកឃើញក្តារខៀន មានសារជាភាសាកូរ៉េ ដែលផ្សព្វផ្សាយគម្រោងវិនិយោគ។ អ្នកស៊ើបអង្កេតជឿថា ប្រតិបត្តិការនេះគឺជាផ្នែកមួយ នៃបណ្តាញបោកប្រាស់ ដ៏ទូលំទូលាយពាក់ព័ន្ធ នឹងការបោកប្រាស់ស្នេហា ដែលជនរងគ្រោះត្រូវបានទាក់ទាញ ឲ្យចូលទៅក្នុងទំនាក់ទំនងក្លែងក្លាយ និងបញ្ចុះបញ្ចូលឲ្យផ្ទេរប្រាក់ ។

លោកវរសេនីយ៍ឯក Songwut Chueaplakij អគ្គនាយក នៃនាយកដ្ឋាននគរបាល ទេសចរណ៍២ បាននិយាយថា យើងបានរឹបអូសបានទាំងអស់ នឹងត្រូវបានពិនិត្យ ដើម្បីកំណត់ការប្រើប្រាស់ របស់ពួកគេក្នុងសកម្មភាពឧក្រិដ្ឋ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕

Most Popular

To Top