កីឡា

កុងត្រាខ្ចីជើងទៅ Barcelona ជាមួយនឹងកីឡាករ Rashford នឹងចាប់ផ្តើមឡើងវិញ

RT News

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបអេស្បាញ Barcelona នៅតែបង្ហាញការចិញ្ចឹមចិត្ត ក្នុងការចរចាកុងត្រាខ្ចីជើង ជាមួយនឹងកីឡាករម្នាក់របស់ Man UTD នៅឡើយ។

យ៉ាងណាក្តី Barcelona តែងតែចង់បានកីឡាករ ខ្សែប្រយុទ្ធ Marcus Rashford មករួមក្លឹបក្នុងនាមជាកីឡាករខ្ចីជើងផង ខណៈដែលក៏កំពុងព្យាយាមចរចា ទិញដាក់កីឡាករ Nico Williams ផង។

ដាច់ខាតនៅរដូវក្តៅនេះ Barcelona ត្រូវតែនាំយកកីឡាករខ្សែប្រយុទ្ធថ្មី ឲ្យបានដោយក្នុងនោះធ្លាប់តែស្ងប់ស្ងាត់ មួយរយៈពេលនេះ Barcelona បានចាប់ផ្តើមងាកមកចរចា Marcus Rashford សាជាថ្មី។

គួរឲ្យដឹងដែរថាសម្រាប់កីឡាករ Williams វិញដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Athletic Bibao នោះគឺនឹងមានតម្លៃខ្លួនយ៉ាងហោចណាស់ ៥៣លានផោនសម្រាប់ Barcelona ក្នុងការពិចារណា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top