យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Newcastle បានត្រឹមការបដិសេធជាមួយនឹង សំណើរដែលខ្លួនបានផ្តល់ឲ្យទៅ Nottingham Forest ជាទឹកប្រាក់ប្រមាណជា៤៥លានផោន សម្រាប់ចរចាកីឡាករ Anthony Elanga។
Nottingham មិនត្រឹមតែប៉ុណ្ណោះក៏បានផ្ញើសារយ៉ាងច្បាស់ៗ និងជំហសាជាថ្មីថាកីឡាកររូបនេះគឺ មិនមានសម្រាប់លក់នោះទេ ហើយក៏គ្មានផែនការ លក់ខ្សែប្រយុទ្ធរូបនេះដែរ នៅរដូវកាលក្រោយ។
គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធស្លាប Elanga កាលពីរដូវកាលមុន បានស៊ុតបញ្ចូលទី៦គ្រាប់ និងជួយមិត្តរួមក្កលឹបរកបាន ១១គ្រាប់ ផងដែរសម្រាប់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី
