ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nissan Motor Co  មើលឃើញការខាតបង់ប្រាក់ សុទ្ធ ២០០ ពាន់លានយ៉េន ចាប់ពីខែមេសាដល់ខែមិថុនា

kyodo

YOKOHAMA៖ ក្រុមហ៊ុន Nissan Motor Co កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានព្យាករណ៍ ពីការខាតបង់ប្រាក់សុទ្ធ ចំនួន ២០០ ពាន់លានយ៉េន សម្រាប់ត្រីមាសខែមេសា ដល់ខែមិថុនា ហើយបានសុំទោស ចំពោះលទ្ធផលដែលកាន់ តែអាក្រក់ នៅពេលខ្លួនបានប្រឈមមុខ នឹងការរិះគន់ពីម្ចាស់ភាគហ៊ុន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

លោក Ivan Espinosa ជាប្រធាន និងជានាយកប្រតិបត្តិថ្មីបានចូលកាន់ដំណែងពី Makoto Uchida កាលពីខែមេសា បានប្តេជ្ញាថានឹងប្រគល់អាជីវកម្មឲ្យទទួលបានប្រាក់ចំណេញ នៅឆ្នាំសារពើពន្ធ ២០២៦ បន្ទាប់ពីបានសុំទោស ចំពោះទស្សនវិស័យមិនល្អ ដែលជាប់គាំងដោយពន្ធលើ រថយន្តខ្ពស់ដាក់ដោយប្រធានាធិបតី អាមេរិកលោក Donald Trump ។

លោកបានរំលឹកឡើងវិញនូវផែនការ រៀបចំរចនាសម្ព័ន្ធឡើងវិញ រួមមានការបិទរោងចក្រចំនួន៧ និងកាត់បន្ថយការងារចំនួន ២០,000 ដោយលោកថា ក្រុមហ៊ុននឹងបញ្ចេញព័ត៌មានអំពីរោងចក្រណា ដែលនឹងរងផលប៉ះពាល់ភ្លាមៗ នៅពេលសម្រេចចិត្ត។

ក្រុមហ៊ុន Nissan បាននឹងកំពុងជួបបញ្ហា ជាមួយនឹងការ លក់មិនល្អនៅអាមេរិក និងប្រទេសចិន ដោយបានខាតបង់ សុទ្ធចំនួន ៦៧០.៩០ ពាន់លានយ៉េន សម្រាប់សារពើពន្ធឆ្នាំ ២០២៤ បានបញ្ចប់នៅចុងខែមីនា។ ដំបូងឡើយ វាមិនបានចេញការព្យាករណ៍ប្រាក់ ចំណូលសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នទេ។

ជាមួយនឹងលោក Uchida ក៏មានវត្តមាន ក្នុងកិច្ចប្រជុំនេះផងដែរ ម្ចាស់ភាគហ៊ុនបានចោទសួរអំពីការ ទទួលខុសត្រូវរបស់លោកម្តងហើយម្តងទៀត ហើយបានសម្តែងការខឹងសម្បារចំពោះការខ្វះភាគលាភ ផ្ទុយពីការបង់ប្រាក់យ៉ាងច្រើន ដល់អតីតនាយកប្រតិបត្តិបួននាក់ រួមទាំងលោក Uchida សម្រាប់ការចាកចេញពី តួនាទីកំពូល។ ទោះជាយ៉ាងណាលោក Uchida បានបដិសេធមិនឆ្លើយតប។

លោក Tsuyoshi Maruki នាយកប្រតិបត្តិ នៃក្រុមហ៊ុន Strategic Capital Inc ដែលជាវិនិយោគិនសកម្មម្នាក់ បាននិយាយថា មនុស្សជាច្រើនបានទាមទារចម្លើយ ពី លោក Uchida ហើយបានសួរថាតើចំណុច នៃការចូលរួមរបស់លោកគឺជាអ្វី ប្រសិនបើលោកបដិសេធ មិនឆ្លើយសំណួរណាមួយ។

ប៉ុន្តែលោកបានបង្ហាញពីការរំពឹងទុក ខ្ពស់សម្រាប់ Espinosa ដោយកត់សម្គាល់ថា លោកមានអាកប្បកិរិយាស្ងប់ស្ងាត់ ទោះបីជាមានភាពច្របូកច្របល់នៃកិច្ចប្រជុំម្ចាស់ ភាគហ៊ុនក៏ដោយដោយបន្ថែមថា យើងគ្រាន់តែត្រូវរំពឹងថា នឹងមានលទ្ធផលល្អចាប់ពីពេលនេះតទៅ៕

Most Popular

To Top