កីឡា

Dortmund ដាក់តម្លៃខ្លួនរបស់កីឡាករឆ្នើម Jamie Gittens ដល់ទៅ ៦៥លានផោនឲ្យ Chelsea ពិចារណា

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានដាក់ក្តិសង្ឃឺមខ្ពស់ថានឹងអាចចរចានាំយកកីឡាករ Jamie Gittensមករួមក្លឹបបាននៅរដូវកាលក្រោយ។

យ៉ាងណាក្តីនៅពេលដែលពិភាក្សាគ្នាដល់តម្លៃខ្លួន Chelsea ហាក់ដូចជាអស់សង្ឃឹមទៅវិញដោយសារតែក្លឹប Borussia Dortmund បែរជាបានទាមទារតម្លៃខ្លួនរបស់កីឡាករកប់ពពកទៅដល់៦៥លានផោន។

ជុំនៃការពិភាក្សាគ្នាបានប្រព្រឹត្តិយ៉ាងរលូនប៉ុន្តែបញ្ហានៅពេលនេះត្រូវបានរាំងស្ទះដោយសារតែតម្លៃខ្លួនរបស់កីឡាករខ្ពស់ពេកខណៈពេលនេះកីឡាករក៏កំពុងទាក់ចិត្តក្លឹប Bayern Munich ផងដែរ។

គួរឲ្យដឹងដែរថាការចរចាគ្នារវាង Chelsea និង Dortmund បានធ្វើឡើងតាំងតែពីមុនព្រឹត្តិការណ៍ពានរង្វាន់ Club World Cup មកម្ល៉េះប៉ុន្តែមិនមានអ្វីដំណើរការទៅមុខនោះទេ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top