វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការស៊ីសំណូក ការកេងបន្លំ និងការរត់ពន្ធគ្រឿងញៀន នឹងលែងមានទោស ប្រហារជីវិត ក្នុងប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីសមាជិកសភា បានអនុម័តលើកំណែ ទម្រង់ច្បាប់ដ៏ទូលំទូលាយ កាលពីថ្ងៃពុធ។
រដ្ឋសភានីតិកាលទី១៥ បានអនុម័តច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ក្នុងនោះទោសប្រហារជីវិត ចំពោះបទល្មើសព្រហ្មទណ្ឌចំនួន៨ ត្រូវបានលុបចោល។
ប្រទេសនេះបាន លុបចោលទោសប្រហារជីវិត សម្រាប់បទល្មើសព្រហ្មទណ្ឌចំនួន៨រួមមាន ឧក្រិដ្ឋកម្មដែល មានគោលបំណងផ្តួលរំលំ រដ្ឋាភិបាលរបស់ប្រជាជន ។ ឧក្រិដ្ឋកម្មនៃការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងមធ្យោបាយបច្ចេកទេស ឧក្រិដ្ឋកម្មនៃការផលិត និងជួញដូរឱសថក្លែងក្លាយសម្រាប់ការព្យាបាល និងបង្ការ ឧក្រិដ្ឋកម្មបំផ្លាញសន្តិភាព និងបង្កសង្គ្រាមឈ្លានពាន ឧក្រិដ្ឋកម្មនៃចារកម្ម ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការក្លែងបន្លំ និងការទទួលសំណូក។
វាក៏រួមបញ្ចូលនូវបទប្បញ្ញត្តិអន្តរកាល ៖ ការកាត់ទោសប្រហារជីវិត បានប្រកាសមុនថ្ងៃទី ១ ខែកក្កដា សម្រាប់ជន ដែលត្រូវបានកាត់ទោសពីឧក្រិដ្ឋកម្មទាំង ៨ ខាងលើ ប៉ុន្តែមិនទាន់ត្រូវបានប្រហារជីវិត នឹងមិនត្រូវបានអនុវត្តទៀតទេ។ ប្រធានតុលាការប្រជាជនកំពូលនឹង សម្រេចប្តូរទោសប្រហារ ជីវិតមកដាក់ពន្ធនាគារអស់មួយជីវិត។
ច្បាប់ថ្មីដែលចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែកក្កដានេះ ក៏បង្កើន ការផ្តន្ទាទោស ដាក់ពន្ធនាគារ អប្បបរមាសម្រាប់ បទល្មើសមួយចំនួន ទាក់ទង នឹងបរិស្ថាន សុវត្ថិភាពចំណីអាហារ និងគ្រឿងញៀន ខណៈការផាកពិន័យទ្វេដង សម្រាប់ឧក្រិដ្ឋកម្មទាក់ទងនឹងបរិស្ថាន និងការផលិត និងជួញដូរទំនិញក្លែងក្លាយដូចជា អាហារ សារធាតុបន្ថែមចំណីអាហារ ថ្នាំព្យាបាល និងបង្ការ ចំណីសត្វ ជី ឱសថ បសុពេទ្យ ថ្នាំសម្លាប់សត្វល្អិត សុវត្ថិភាពសត្វ សត្វចិញ្ចឹម ឧក្រិដ្ឋកម្ម៕
