កីឡា

លោក ហ៊ុន ម៉ានី អញ្ជើញជាកិត្តិយស ក្នុងពិធីបើកការប្រកួត The 2nd Southeast Asian Taekwondo Championships 2025 ជាផ្លូវការនៅកម្ពុជា នារសៀលនេះ

ភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបំឡើងដោយសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា ។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២នេះ មានប្រទេស ចូលរួមចំនួន ៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម ។ ការប្រកួតនេះមានសុទ្ធសឹងជាកីឡាករ-កីឡាការិនីលំដាប់កំពូលរបស់ប្រទេសរៀងៗខ្លួន ខណៈកីឡាករកម្ពុជា ក៏ត្រូវបានជ្រើសរើសកីឡាករ-កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា ៕

Most Popular

To Top