ភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ម្ចាស់ផ្ទះកម្ពុជាដណ្តើម បានមេដាយរហូតដល់ ២៣ គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបំឡើង ដោយសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា ។

កម្ពុជាដណ្តើមបានមេដាយរហូតដល់ ២៣ គ្រឿង ក្នុងនោះមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ម៉ាឡេស៊ីដណ្តើមបានមេដាយរហូតដល់ ១១ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង វៀតណាមដណ្តើមបានត្រឹមមេដាយសំរិទ្ធ ៧ គ្រឿង សិង្ហបូរីដណ្តើមបានត្រឹមមេដាយសំរិទ្ធ ២ គ្រឿង និង ហ្វីលីពីនដណ្តើមបានត្រឹមមេដាយសំរិទ្ធ ១ គ្រឿង។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ នេះមាន ប្រទេសចូលរួមចំនួន ៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម ។ ការប្រកួតនេះមានសុទ្ធសឹងជាកីឡាករ-កីឡាការិនី លំដាប់កំពូល របស់ប្រទេសរៀងៗខ្លួន ខណៈកីឡាករកម្ពុជា ក៏ត្រូវបានជ្រើសរើសកីឡាករ-កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា ៕




