ព័ត៌មានអន្តរជាតិ

ប៉ូលិសជួយសង្គ្រោះជនរងគ្រោះ ដោយការឆបោកពីអ្នកបោកប្រាស់ ដែលក្លែងខ្លួនជាមន្ត្រីប៉ូលីស

VN Express

ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និស្សិតអាយុ ១៩ ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះពីអ្នកបោកប្រាស់ដែលក្លែងខ្លួនជាមន្ត្រីប៉ូលីស ដោយបានចោទប្រកាន់និស្សិតរូបនេះថា មានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយទាមទារប្រាក់ចំនួន ៦០០ លានដុង (២៣,០០០ ដុល្លារអាមេរិក)។

ប៉ូលីសឧក្រិដ្ឋកម្មទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានជួយសង្គ្រោះមនុស្សម្នាក់ ត្រូវបានកំណត់អត្តសញ្ញាណថា ជាសិស្សដែលមេបោកប្រាស់បានបង្ខិតបង្ខំឲ្យនៅដាច់ដោយឡែកដោយរង់ចាំការទូទាត់ថ្លៃលោះ ហើយកំពុងស៊ើបអង្កេតក្រុមក្លែងបន្លំនៅពីក្រោយឧក្រិដ្ឋកម្មនេះ។ ២ថ្ងៃមុននេះ ពួកគេបានទទួលពាក្យបណ្តឹងពីសាច់ញាតិសិស្សនៅសង្កាត់លេខ៣ថា ពួកគេបានបាត់ទំនាក់ទំនងជាមួយនិស្សិត បន្ទាប់ពីលោកបានទទួលទូរស័ព្ទពីជនមិនស្គាល់មុខ។

ប៉ូលីសបានកំណត់អត្តសញ្ញាណទីតាំងរបស់ជនរងគ្រោះ ហើយបានឆ្មក់ចូលសណ្ឋាគារមួយនៅផ្លូវ Hoang Sa ក្នុងស្រុក Phu Nhuan ហើយបានជួយសង្គ្រោះលោក។ លោកបានដាក់ខ្លួនលោកឲ្យក្នុងសណ្ឋាគារតាមការបញ្ជារបស់អ្នកឆបោក ហើយមានភាពភ័យស្លន់ស្លោពេលរកឃើញលោក។

លោកបាននិយាយថា បុរសម្នាក់ដែលអះអាងថាជាមន្ត្រីប៉ូលីសបានទូរស័ព្ទមកលោកហើយនិយាយថា លោកជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំ ហើយត្រូវដាក់ប្រាក់មួយចំនួនធំទៅគណនីសុវត្ថិភាពរបស់ប៉ូលីស ដើម្បីផ្ទៀងផ្ទាត់ហើយវានឹងប្រគល់មកវិញបន្ទាប់ពីការស៊ើបអង្កេត៕

Most Popular

To Top