ភ្នំពេញ៖ កីឡាករវាយកូនឃ្លីលើតុកម្ពុជារបស់ក្រសួងមហាផ្ទៃ ឃុន ផានិត ដណ្ដើមបានមេដាយមាស ១ គ្រឿងក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ នាទីក្រុង Birmingham រដ្ឋ Alabama អាមេរិកលើវិញ្ញាសា ឯកត្តជនបុរស អាយុ៤០ឆ្នាំឡើង។

កីឡាករ ឃុន ផានិត បានប្រាប់តាមអនឡាញពីអាមេរិកថា រូបលោកដណ្តើមបានមេដាយមាសលើវិញ្ញាសា ឯកត្តជនបុរស អាយុ៤០ឆ្នាំឡើង ដោយយកឈ្នះកីឡាករប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករទួរគីទទួលបានមេដាយសំរិទ្ធ។ រីងកីឡាករកីឡាករវាយកូនឃ្លីលើតុកម្ពុជារបស់ក្រសួងមហាផ្ទៃ សឹង តុលា ក៏ដណ្តើមបានមេដាយមាស ១ គ្រឿងដូចលោកដែរលើវិញ្ញាសា ឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង។

ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama អាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូWT និងកីឡាបាល់ទះ៕
ដោយ៖ លី ភីលីព
