កីឡា

ក្រុមយុវជនពុកឫស្សី គ្រងតំណែងជើងឯកនៃការប្រកួតដណ្ដើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្ដាលឆ្នាំ២០២៥

ស្រុកខ្សាច់កណ្ដាល៖ ក្រុមបាល់ទាត់ យុវជនពុកឫស្សី គ្រងតំណែងជើងឯកនៃរប្រកួតដណ្ដើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្ដាលឆ្នាំ២០២៥ បន្ទាប់ពីឈ្នះលើកក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម ក្នុងលទ្ធផលបច្ចេកទេស ២ ល់នឹង ០ នៅវគ្គផ្តាច់ព្រ័ត្រ នាទីលានបាល់ទាត់ក្នុងវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ពិធីបិទការប្រកួតដណ្ដើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្ដាលឆ្នាំ២០២៥ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានចលនាយុវជនស្រុកខ្សាច់កណ្ដាលតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកគៀនស្វាយ និងស្រុកពញាឮ ។

ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ មានឱកាសទទួលបានចំណាត់ថ្នាក់ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ យុវជនព្រែកតាមាក់ ក្នុងលទ្ធផលបច្ចេកទេស ២ ល់នឹង ១។ ក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាមគ្រងតំណែងជើងឯករង ការប្រកួតដណ្ដើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្ដាលឆ្នាំ២០២៥ ។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាម ញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះ បានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាល ស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និង លើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារ ឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមាន កម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើត នូវបរិយាកាស សប្បាយរីករាយទៀតផង ៕

ដោយ៖ លី ភីលីព

Most Popular

To Top