យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបញ្ចប់ការងារ ដែលនៅសេសសល់រួច រាល់ហើយក្នុងការចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Joao Pedro មករួមក្លឹប។
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Brighton រូបនេះនឹងមានតម្លៃខ្លួនប្រមាណ ជា៥០លានផោនហើយអាចនឹង ទាន់ល្មមមកចូលរួមក្រុម ក្នុងការប្រកួតពានរង្វាន់ Club World Cup ដែលកំពុងប្រព្រឹត្តទៅនៅទឹកដីអាមេរិក។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានព្រមព្រៀង ជាពាក្យសំដីលើគ្រប់លក្ខខណ្ឌ របស់ក្លឹបរួចរាល់ហើយនៅរងចាំ តែការសម្រេចចិត្តចុងក្រោយ រវាងក្លឹបហើយជឿជាក់ថា នឹងអាចទទួលបានកុងត្រា រយៈពេលវែង ដល់ទៅឆ្នាំ២០៣២ឯណោះ៕
ប្រែសម្រួល៖ស៊ុនលី
