កីឡា

លោក ស សុខា ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធកីឡា ចាប់ដៃគ្នាបំពេញចំណុចខ្សោយ មុនការប្រកួត SEA GAMES ២០២៣មកដល់

រាជធានីភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើទៅដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្តក្រុង ព្រមទំាងសហព័ន្ធកីឡាជាតិ ទំាងអស់រួមគ្នាស្វែងរកចំណុចខ្វះខាត និងភាពអសកម្មនៅក្នុងឆ្នាំចាស់កន្លងមក ដើម្បីកែលម្អរឡើងវិញ ឆ្ពោះទៅរកភាពជោគជ័យ ការប្រកួតកីឡាស៊ី SEA GAMES លើកទី៣២ ឆ្នាំ២០២៣។

លោកបានលើកឡើងបែបបនេះ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ សាលប្រជុំទន្លេបាសាក់២ ព្រមទំាអគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិក តំណាងគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងតំណាំងគណៈកម្មការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្រធាន អនុប្រធានមន្ទីរ និងប្រធានអនុប្រធានការិយាល័យកីឡាទាំង២៥ រាជធានី ខេត្ត អគ្គនាយក លោកអគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា។

លោក ស សុខាបានមានប្រសាសន៍ឱ្យដឹងទៀតថាស្របពេលដែលវិស័យកីឡាជាតិកំពុងតែមានភាពរីកចម្រើន ហើយមានសហព័ន្ធកីឡាជាតិមួយចំនួន កំពុងតែមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សកម្មភាពយ៉ាងផុលផុស ប៉ុន្តែក៏នៅមានសហព័ន្ធកីឡាជាតិមួយចំនួនតូចស្ថិតនៅក្នុងភាពអសកម្មនៅឡើយ។ ជុំវិញទៅនឹងបញ្ហានេះលោកធ្វើការព្រមាន ចំពោះមុខថានៅត្រូវតែធ្វើការវះកាត់ចេញដើម្បីដើរឱ្យទាន់សភាពការ ជាពិសេសឆ្ពោះទៅរកភាពជ័យជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។

លោកបានបានថា គ្រប់ការងារទាំងអស់ក្រសួងអប់រំ យុវជន និងកីឡាតែម្នាក់ឯងមិនអាចធ្វើទៅរួចនោះទេ ត្រូវតែរួមដៃគ្នាតាំងពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរអប់រំយុវជននិងកីឡា គ្រប់រាជធានីខេត្តតែម្ដង។

ជាពិសេសគ្រប់ស្ថាប័ន្ធពាក់ព័ន្ធបូករួមទាំងវិស័យឯកជនផងដែរ។សម្រាប់រដូវកាលថ្មីឆ្នាំ២០២០នេះក្រសួងអប់រំយុវជន និង កីឡាបានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិចំនួន៤០ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះ ដែលគ្មានសកម្មភាពបើសិនជារកឃើញថាសហព័ន្ធនោះមានភាព អសកម្មនិងគ្មានរបាយការណ៍ច្បាស់លាស់ មកកាន់ក្រសួងទេ ក្រសួងអប់រំយុវជននិងកីឡា ធ្វើការព្រមានហើយនឹងធ្វើការ ពិចារណាដកកាឧបត្ថម្ភតែម្ដង៕ ដោយ៖លី ភីលីព

Most Popular

To Top