កីឡា

Carvajal ត្រៀមវិលចូលទីលានវិញ ហើយប្តេជ្ញាធ្វើ តាមការសម្រេច ចិត្តរបស់គ្រូបង្វឹក

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Dani Carvajal បានបញ្ជាក់ថាគាត់នឹងលេង នៅតួនាទីណាក៏ បានតាមការសម្រេចចិត្ត របស់គ្រូបង្វឹកលោក Xabi Alonso។

កីឡាករខ្សែការពារជើងចាស់ របស់ក្លឹបរូបនេះបានទទួលរងរបួសតាំង តែពីខែកញ្ញាឆ្នាំទៅនិង មិនបានបង្ហាញខ្លួនលេងឲ្យក្លឹបឡើយ ស្ទើរពេញមួយរដូវកាលកន្លងមក។

យ៉ាងណាក្តីកីឡាកររូបនេះបានចូលរួមធ្វើការ ហ្វឹកហាត់វិញហើយនៅ Madrid ​កាលពីដើមខែកន្លងមកនេះ ហើយសង្ឃឹមថា នឹងអាចវិលត្រឡប់មកជម្រើសទី១ វិញសម្រាប់ក្លឹប ក្រោមការដឹកនាំថ្មី របស់លោក Alonso។

កីឡាករវ័យ៣៣ឆ្នាំរូពនេះបានអះអាងថា លោកនឹងស្តាប់តាមគ្រូបង្វឹកសម្រេចចិត្ត ហើយគាត់អាចលេងនៅតួនាទីណា ក៏បានប្រសិនបើគ្រូបង្វឹកចង់ឲ្យគាត់បំពេញតាម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top