ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលថៃ ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃ ធ្លាក់ចុះនាខែឧសភា ដោយសារវិស័យ ទេសចរណ៍ និងផលិតកម្មធ្លាក់ចុះ

ថៃ៖ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នាខែឧសភាបានធ្លាក់ចុះពីខែមុន បន្ទាប់ពីការធ្លាក់ចុះវិស័យទេសចរណ៍ និងផលិតកម្ម សម្រាប់ប្រទេសនេះ ដែលទូទាត់នឹងការកើន ឡើងនៃការនាំចេញ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ធនាគារកណ្តាលថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យទេសចរណ៍ក្នុង ខែឧសភាបានធ្លាក់ចុះ ទាំងប្រាក់ចំណូល និងចំនួនភ្ញៀវទេសចរបរទេស ជាពិសេស អ្នកធ្វើដំណើរផ្លូវឆ្ងាយ។ ចំណែកការផលិត បានធ្លាក់ចុះនៅខែឧសភា ពីខែមេសាដោយសន្មតថា ការបំពេញសារពើភ័ណ្ឌពីមុននិង ការបិទបណ្តោះអាសន្ន នៃរោងចក្រចម្រាញ់ប្រេងសម្រាប់ការថែទាំ។

ធនាគារកណ្តាលបានបន្តថា ការនាំចេញ ដែលជាកត្តាជំរុញ ដ៏សំខាន់ នៃសេដ្ឋកិច្ចបានកើនឡើង យ៉ាងខ្លាំងដែល ដឹកនាំដោយការនាំ ចេញគ្រឿងអេឡិចត្រូនិក និងជំរុញដោយការកើនឡើង តម្រូវការសកលក៏ដូច ជាការបង្កើនល្បឿន នៃការនាំចេញក្នុងអំឡុងពេលអនុគ្រោះពន្ធ។

BOT បាននិយាយថា ប្រទេសថៃ បានប្រកាសឱនភាពគណនីចរន្តចំនួន ០.៣ ពាន់លានដុល្លារនាខែឧសភា។ ការវិនិយោគឯកជនក្នុងខែឧសភាបានធ្លាក់ចុះ ០.៦ ភាគរយពីខែមុន ប៉ុន្តែការប្រើប្រាស់ឯកជនបានកើនឡើង ០.២ ភាគរយ ដែលគាំទ្រដោយការកើនឡើង នៃការប្រើប្រាស់យូរអង្វែង៕

Most Popular

To Top