The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayern Munich បានកំពុងសាកល្បងក្នុងការ សុំចរចាកុងត្រាកីឡាករ ខ្សែប្រយុទ្ធ Luis Diaz ជាមួយនឹងក្លឹបហង្សក្រហម Liverpool។
ដំណើរការចរចាគ្នារវាង ក្លឹបទាំងពីរ គឺស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើម នៅឡើយប៉ុន្តែជឿជាក់ថា ក៏នឹងអាចមានលទ្ធភាព ក្នុងការផ្ទេរច្រើនខ្លាំងណាស់ដែរ សម្រាប់កីឡាករវ័យ ២៨ឆ្នាំសញ្ជាតិកូឡំប៊ីរូបនេះ។
យ៉ាងណាក្តីមកទល់បច្ចុប្បន្នកីឡាករ Diaz នៅសល់កុងត្រា រយៈពេល២ឆ្នាំទៀត ជាមួយនឹងក្លឹប Liverpool ហើយទាំងកីឡាករផ្ទាល់ក៏មិនទាន់មានផែនការ ចាកចេញនៅឡើយដែរ ប៉ុន្តែយ៉ាងណាក្តី Bayern ចង់បាន Diaz ដើម្បីអាចជំនួសតំណែងរបស់ Leroy Sane ដែលអាចនឹងចាកចេញពីអាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី
