កីឡា

Chelsea នឹងប្រជែងយកកុងត្រា អ្នកចាំទីម្នាក់ ជាមួយនឹងក្លឹប West Ham

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ​​ Chelsea ត្រូវបានគេដឹងថា កំពុងមានទំនាកទំនងជាមួយ នឹងអ្នកចាំទីម្នាក់ទៀតដែលបច្ចុប្បន្ន ក៏កំពុងទាក់ចិត្តក្លឹប West Ham ខ្លាំងផងដែរ។

កីឡាករអ្នកចាំទី Mads Hermansen ដែលកំពុង លេងឲ្យក្លឹប Leicester City បានក្លាយទៅជាគោលដៅ សម្រាប់ជំនួសតំណែង របស់អ្នកចាំទី Kepa ដែលបានសម្រេចចិត្ត ចាកចេញទៅចូលរួមក្លឹប Arsenal។

យ៉ាងណាក្តី Chelsea នឹងត្រូវប្រជែងជាមួយ នឹង West Ham សម្រាប់កុងត្រារបស់ Madsដែលពេលនេះ មានវ័យទើបតែ២៤ឆ្នាំ ហើយកំពុងប្រឈមមុខ ទៅនឹងលេងនៅលីគទី២ របស់អង់គ្លេសតាម Leicester City ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top