ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ Soriya Football Cambodia សហការជាមួយក្រុមហ៊ុន Toyota ធ្វើសន្និសីទសារព័ត៌មាន ស្តីអំពីការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត២០១៩-២០២០ “Toyota Football For Tomorrow”នៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមអញ្ជើញ ពីសំណាក់លោកគង់ នួន ប្រធានក្រុមហ៊ុន លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅនិង លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football Cambodia ព្រមទាំងលោកគ្រូបង្វឹកទាំង១២ក្រុម ។
លោកឧកញ៉ាគង់ នួន បានមានប្រសាសន៍ថា ការលេងកីឡា នាំមកនូវ និងសាមគ្គីភាពនៅក្នុងក៏ដូចជា ក្នុងហើយជាពិសេស គឺការកីឡាបាល់ទាត់ ទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រនៅទូទាំងសកលនេះតែម្តង ហេតុដូចក្រុមហ៊ុន តូយ៉ូតា ពិតជាមានកិត្តិយស និងមោទនភាពក្នុងការបន្ត ការប្រកួតបាល់ទាត់កុមារតូយ៉ូតា ដែលការប្រកួតនេះត្រូវបានជាបន្តបន្ទាប់ ក្រោមកិច្ចសហការយ៉ាងស្អិត Soriya។ចាប់តាំងពីការប្រកួតបាល់ទាត់ រហូតមកដល់ពេលបច្ចុប្បន្នយើងពិតជាទទួលបាន ការគាំទ្រកត់សម្គាល់ពីក្រោមអាយុដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់។
លោកបានបន្តថា យើងបានផ្តួចផ្តើមឡើង និងផ្តល់ការបង្ហាត់បង្ហាញជូនដល់ប្អូន ក្នុងការជួយដុសខាត់ឲ្យពួក និងភាពក្លាហាន ដើម្បីក្លាយខ្លួនទៅជាកីឡានាថ្ងៃអនាគតអ្វីដែលលោក និងក្រុមហ៊ុនសង្កត់ធ្ងន់សុទ្ធតែមាន និងជួបប្រទះនូវឧបសគ្គ រឿងរ៉ាវជាច្រើនដែល “មិនអាចធ្វើហេតុដូច្នេះទើបក្រុមហ៊ុនបង្កើត ឲ្យមានការប្រកួតដោយសង្ឃឹមយ៉ាងកុមារគ្រប់រូប គួរតែស្មើក្នុងការចូលរួមដើម្បីឲ្យអាចសម្រេចនិងគោលបំណងរបស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់តាមរយៈពេលពាក្យស្លោក “អ្នកអាចធ្វើបាន”។
លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football Cambodia បាននិយាយថា ប្រកួតកុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគតឆ្នាំ២០១៩-២០២០នេះ គឺយើងបានផ្តល់ដល់ប្អូនក្នុងការចូលរួមប្រកួតនេះផងហើយការប្រកួតជឿជាក់មិនថា កីឡាប្រភេទគឺប្អូនៗសុទ្ធតែបានជំរុញ លើកទឹកចិត្តឲ្យចូលរួមដើម្បីសម្រេចក្តីសុបន្តិ និងលុបបមបាត់នូវពាក្យថា ប្អូនៗកុមារីមិនអាចលេងកីឡាបាល់ទាត់បាន។ ជាក់ស្តែង នៅក្នុងការប្រកួតបាល់ទាត់កុមារសម្រាប់ថ្ងៃអនាគតនាឆ្នាំនេះ គឺមានចូលរួមប្រកួតពី២៤ក្រុមក្នុងក្រុមបាល់ទាត់កុមារាចំនួន១៦ក្រុម និងក្រុមកុមារីមានចំនួន៨ក្រុម មកពីសាលារដ្ឋចំនួន១៣ សាលាឯកជនចំនួន៨និងស្ថាប័នអង្គការ៣សាលា។
លោកបានបន្តថា ការប្រកួតបាល់ទាត់កុមារ សម្រាប់ថ្ងៃអនាគតត្រូវបានបង្កើតឡើង ក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជន ដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់ សម្រេចគោលបំណងដែលចង់ក្លាយ ជាកីឡាករឆ្នើមនៅថ្ងៃអនាគត។
សម្រាប់បាល់ទាត់កុមារសម្រាប់ ថ្ងៃអនាគតឆ្នាំ២០២០ រឿងដ៏គួរឲ្យចាប់អារ ម្មណ៍សម្រាប់ពានរង្វាន់នេះ ក្រៅតែចូលរួមចំណែកបណ្ដុះក្មេងៗ ឲ្យមានចិត្តស្រលាញ់កីឡា ពិសេសគឺកីឡាបាល់ទាត់ហើយនោះ ព្រឹត្តិការណ៍ដដែលនេះ ក៏អាចចាត់ទុកថាជាការរួមចំណែកឲ្យកុមារកម្ពុជា មានមូលដ្ឋានគ្រឹះខ្លះៗ ជាមួយបាល់ទាត់ ដើម្បីបន្តឲ្យពួកគេអាចឈានទៅរកហ្វឹកហាត់បែបអាជីពបាន។
ចំណែក១២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្ររួមមាន៖ ក្រុមបាល់ទាត់កុមារឬស្សីកែវ ក្រុមបាល់ទាត់កុមារ World international ក្រុមបាល់ទាត់កុមារព្រែកព្នៅ ក្រុមបាល់ទាត់កុមារវេស្បាញ ក្រុមបាល់ទាត់កុមារIEL ក្រុមបាល់ទាត់កុមារទួលស្លែង ក្រុមបាល់ទាត់កុមារ Hiroshima និងក្រុមបាល់ទាត់កុមារ Al center។ចំពោះក្រុមបាល់ទាត់កុមារី World international ក្រុមបាល់ទាត់កុមារីព្រែកព្នៅ ក្រុមបាល់ទាត់កុមារីHiroshima និងក្រុមបាល់ទាត់កុមារីនរោត្តម៕ ដោយ៖លី ភីលីព