កីឡា

Man UTD ចង់លក់ Garnacho ចេញពីក្លឹប ខណៈកំណត់ឃើញ​ Chelsea ជាគោលដៅសម្រាប់ចរចា

GOAL

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការងារយ៉ាងខ្លាំង នៅពីក្រោយឆាក ដើម្បីស្វែងរកក្លឹបថ្មី ឲ្យកីឡាករខ្សែប្រយុទ្ធ Alejandro Garnacho។

កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ហាក់ដូចជាមិនទទួល បានការគាំទ្រទៀតឡើយ និងក៏ជឿជាក់ថា មិនស្ថិតនៅក្នុង ផែនការ សម្រាប់រដូវកាលក្រោយ របស់គ្រូបង្វឹកលោក Rubin Amorim នោះដែរ។

ក្លឹបកំពុងកំណត់មើលគោល ដៅក្លឹបថ្មី ដែលជឿជាក់ថា Chelsea កំពុងមានសក្តានុពលជាងគេ សម្រាប់កីឡាករអាហ្សង់ ទីនរូបនេះ ដែលយ៉ាងណាក្តី Chelsea ទើបតែបានចំណាយលុយមួយកញ្ចប់ធំ ទៅហើយទិញបាន Delap និង Pedro ដូច្នេះការពិចារណាកុងត្រា Ganarcho អាចនឹងមានបញ្ហាខ្លះជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top