បច្ចេកវិទ្យា

WSJ ៖ អាមេរិកកំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួននៃការប្រកួតប្រជែង AI ជាសាកល ខណៈក្រុមហ៊ុនលោកខាងលិចកំពូលប្តូរទៅ AI ចិន

RT News

អាមេរិក៖ កាសែត Wall Street Journal បានរាយការណ៍ថា ចំនួនក្រុមហ៊ុនលោកខាងលិចដែលកំពុងកើនឡើងកំពុងប្រើប្រាស់គំរូបញ្ញាសិប្បនិមិត្តរបស់ប្រទេសចិន ដែលប្រឈមនឹងការត្រួតត្រារបស់អាមេរិក និងប្រាក់ចំណេញមានសក្តានុពលក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត “AI” ពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នេះបើយោងតាមរបាយការណ៍របស់ WSJ បានចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា ក្រុមហ៊ុនធំៗដូចជា HSBC Standard Chartered និង Saudi Aramco បានចាប់ផ្តើមដាក់ពង្រាយ ឬសាកល្បងប្រព័ន្ធ AI របស់ចិន រួមទាំងម៉ូដែលដែលបង្កើតឡើងដោយ DeepSeek និង Alibaba ។ សូម្បីតែអ្នកផ្តល់សេវា Cloud  ដែលមានមូលដ្ឋាននៅអាមេរិកដូចជា Amazon Web Services Microsoft និង Google កំពុងផ្តល់ជូន DeepSeek ដល់អតិថិជន បើទោះបីជាមានការចោទប្រកាន់ពីបញ្ហាសុវត្ថិភាពត្រូវបានដាក់ទង់ដោយសេតវិមានក៏ដោយ។

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Sensor Tower បានប្រាប់ឲ្យដឹងថា ការកើនឡើងនៃការចាប់អារម្មណ៍ជាសាកលកើតឡើង នៅពេលក្រុមហ៊ុន AI របស់ប្រទេសចិនផ្តល់នូវការអនុវត្តប្រហាក់ប្រហែលនឹងម៉ូដែលនាំមុខគេរបស់អាមេរិកក្នុងតម្លៃមួយផ្នែក។ ក្រុមហ៊ុន DeepSeek បានកត់ត្រាការទាញយកទូទាំងពិភពលោកចំនួន ១២៥ លានដងធៀបនឹង ChatGPT ចំនួន ៩១០ លាន។

អ្នកអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត “AI” របស់ប្រទេសចិនកំពុងទទួលបានភាពទាក់ទាញបន្ថែមទៀតដោយការផ្តល់ប្រភពបើកចំហរនូវគំរូរបស់ពួកគេ ដែលជំរុញឱ្យមានការប្តូរតាមបំណង និងការទទួលយកយ៉ាងទូលំទូលាយ។

នៅអាហ្រ្វិកខាងត្បូង សាកលវិទ្យាល័យ Witwatersrand បានជ្រើសរើស DeepSeek សម្រាប់គម្រោងស្រាវជ្រាវសាកល្បង ដោយសារតែសមត្ថភាពក្រៅបណ្តាញ និងភាពបត់បែនរបស់ប្រភពបើកចំហ។ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានជ្រើសរើសគំរូQwen របស់ Alibaba លើជម្រើសរបស់អាមេរិក នៅលើវេទិកាដូចជា Latenode អ្នកប្រើប្រាស់ទូទាំងពិភពលោកមួយភាគប្រាំត្រូវបានគេរាយការណ៍ថា ឥឡូវនេះចូលចិត្ត DeepSeek សម្រាប់ការបង្កើតឧបករណ៍ AI៕

Most Popular

To Top