ភ្នំពេញ៖ កីឡាករតេក្វាន់ដូ WT កម្ពុជារបស់ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយ ៤ គ្រឿងក្នុងព្រឹត្តិការណ៍កីឡានគ របាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ ក្រុង Birmingham រដ្ឋ Alabama អាមេរិក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ។

កីឡាករតេក្វាន់ដូ WT ផល សុវណ្ណាត់ កីឡាករតេក្វាន់ដូ WT សំ យូដេត កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា ដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាជាក្រុម និងកីឡាករតេក្វាន់ដូ WT ផល សុវណ្ណាត់ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាមេគុណ ឯកត្តជន ។ កីឡាករ សំ យូដេត ទទួលបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ទបុរសក្រោមអាយុ៣០ -៥៨គីឡូ និងកីឡាករ វ៉ា មិថុនា ទទួលបានមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាប្រយុទ្ទបុរសក្រោមអាយុ៣០ -៨០គីឡូ។

ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama អាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូ WT និងកីឡាបាល់ទះ៕


ដោយ៖ លី ភីលីព
