កីឡា

Barcelona ប្រកាសអំពីតម្លៃខ្លួនកីឡាករ Marc Casado ខណៈ Chelsea កំពុងចាប់អារម្មណ៍

GOAL

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា្នល យុវជនរបស់ក្លឹប Barcelona កីឡាករ Marc Casado បច្ចុប្បន្នកំពុងទទួលបានចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ក្លឹបតោខៀវ Chelsea។

ក្លឹបរបស់អង់គ្លេសមួយនេះកំពុងតាមដាន សមត្ថភាពរបស់កីឡាករខ្សែបម្រើ ទោះបីជាបានដឹងហើយថាកុងត្រា របស់គាត់បន្តជាមួយនឹង Barcelona មានរហូតទៅដល់ឆ្នាំ២០២៨។

យ៉ាងណាក្តីមកដល់សប្តាហ៍នេះ Barcelona ក៏បានប្រកាសអំពីតម្លៃខ្លួន កីឡាកររួចមកហើយដែរ ដោយមិនព្យាយាមរារាំងផ្លូវ ក្នុងការចាកចេញរបស់ Marc ឡើយ។

Barcelona នឹងអាចប្រមូលលុយ បានមួយចំនួនពីការ លក់កីឡាករវ័យក្មេង រូបនេះខណៈដែលតម្លៃ ក្នុងទីផ្សារមានត្រឹមតែ២៦លានផោន ប៉ុន្តែក្លឹបបានកំណត់តម្លៃ លក់ដល់ទៅ៤៣លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top