កីឡា

Man UTD ឬ Arsenal នឹងអាចបំបែកកំណត់ត្រាទិញ Osimhen ក្នុងតម្លៃ៧៥លានអឺរ៉ូ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្ស២របស់អង់គ្លេស គឺបិសាចក្រហម Man UTD និងកាំភ្លើងធំ Arsenal នឹងអាចក្លាយទៅជាគោលដៅ បន្ទាប់របស់កីឡាករខ្សែប្រយុទ្ធ Vicotor Osimhen ។

កីឡាករខ្សែប្រយុទ្ធរូបនេះកាលពីឆ្នាំ ទៅបានប្រឈមមុខទៅនឹងការសម្រេចចិត្ត ដ៏លំបាកមួយនិងគួរឲ្យភ្ញាក់ផ្អើលចាកចេញ ពីការប្រកួតនៅក្នុងទ្វីបអឺរ៉ុប ទៅលេងនៅតួគី ប៉ុន្តែជឿជាក់ថារដូវកាលក្រោយនេះ គាត់នឹងអាចវិល ត្រឡប់មកវិញនៅអង់គ្លេស ជាមួយនឹងក្លឹបទាំងពីរ។

យ៉ាងណាក្តីតម្លៃខ្លួនរបស់កីឡាកររូបនេះ គឺនឹងមិនទាបពេកនោះទេ ដោយអាចមានតម្លៃ ប្រហែលជា៧៥លានអឺរ៉ូ សម្រាប់ក្លឹបថ្មីនិងប្រាក់កម្រៃ ប្រចាំសប្តាហ៍ប្រមាណ ជា២០ម៉ឺនផោនផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top