កីឡា

ក្រុមបាល់ទាត់ Cambodia Airways គ្រងតំណែងជើងឯក បាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី​លើកទី២ ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមបាល់ទាត់ Cambodia Airways បានគ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូត​ ម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian Ambassador’s Football Shield 2025 ” បន្ទាប់ពីក្រុមនេះយកឈ្នះលើក្រុមបាល់ទាត់ NAGAWORLD ក្នុងលទ្ធផលបច្ចេកទេស ដោយប៉េណាល់ទី ៨ ទល់នឹង ៧ នៅវគ្គផ្តាច់ព្រ័ត្រនាទីលានបាល់ទាត់ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ។

ក្រុមបាល់ទាត់ Cambodia Airways បានគ្រងតំណែងជើងឯក ក្រុមបាល់ទាត់ NAGAWORLD គ្រងតំណែងជើងឯករង ២ ឆ្នាំជាប់ៗគ្នា ខណៈម្ចាស់ជើងឯកឆ្នាំ២០២៤ ក្រុមបាល់ទាត់ CIMB ជាប់ចំណាត់ថ្នាក់លេខ ៣ ក្រោយចាញ់ក្រុមបាល់ទាត់ NAGAWORLD ក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) បានមានប្រសាសន៍ថា ខ្ញុំពិតជារីករាយណាស់ ដែលបានឃើញអ្នកទាំងអស់ គ្នានៅទីនេះតាំងពីព្រឹកព្រលឹម លោកពិតជាមានកិត្តិយស ណាស់ដែលមានឱកាសនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian Ambassa dor’s Football Shield 2025 ” ម្តងទៀត។

នៅពេលយើងចាប់ផ្តើម ប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ជាលើកដំបូងកាលពីឆ្នាំមុន វាគ្រាន់តែជាការនាំមិត្ត ភក្តិម៉ាឡេស៊ី និងកម្ពុជារបស់យើងរួមគ្នាតាមរយៈព្រឹត្តិការណ៍កីឡាមួយ ។

លោកទទួលស្គាល់ថា កីឡាបាល់ទាត់ជាកីឡា ដែលចូលចិត្តនៅគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានផ្តល់នូវ វេទិកាដ៏មានអត្ថន័យ មួយដើម្បីនាំសហគមន៍រួមគ្នា និងកសាងមិត្តភាព។ បន្ទាប់ពីការឆ្លើយតប ដ៏លើកទឹកចិត្តដែលយើង បានទទួលក្នុង អំឡុងពេលចេញ ផ្សាយលើកទីមួយ ស្ថានទូតមាន សេចក្តី សោមនស្សរីករាយ ក្នុងការបន្តគំនិតផ្តួច ផ្តើមនេះជាព្រឹត្តិការណ៍ ប្រចាំឆ្នាំ ហើយការប្រកួតឆ្នាំនេះមាន ២៤ ក្រុមលើសពីគោលដៅ ២០ ក្រុម ។ នេះឆ្លុះបញ្ចាំងពីភាពសាទរ និងការគាំទ្រកាន់តែច្រើនឡើង ពីសហគមន៍ម៉ាឡេស៊ី និងកម្ពុជា រួមទាំងដៃគូដ៏គួរឱ្យ គោរពជាច្រើន របស់យើងពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល៕

Most Popular

To Top