យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ប្រធានផ្នែកកីឡា របស់ក្លឹបកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន បានបើក ការចរចាដោយ ផ្ទាល់ហើយជាមួយនឹងក្លឹប Sporting CP ជុំវិញលទ្ធភាពផ្ទេរកីឡាករ ខ្សែប្រយុទ្ធឆ្នើម Viktor Gyokeres។
ការចរចាដោយផ្ទាល់ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់កាលពីសប្តាហ៍ មុនក្នងពេលដែលក្រុមគណៈប្រតិភូរបស់ Arsenal គឺបានហោះហើរទៅដល់ទីក្រុង Lisbon តែម្តង។
ក្រុមគណៈប្រតិភូដែលត្រូវបានគេដឹងថា ក៏មានរួមទាំងប្រធាន ផ្នែកកីឡារបស់ក្លឹប Arsenal លោក Andrea Berta ផងបានបង្ហាញក្តីសង្ឃឹមថានឹងលទ្ធផល នៃការចរចានឹងមានច្រើន។
គួរឲ្យដឹងដែរថាទីផ្សារបច្ចុប្បន្នកីឡាករ ខ្សែប្រយុទ្ធរូបនេះអាចមានតម្លៃ ប្រហែលជា៧០លានផោន ប៉ុន្តែក៏នឹងអាចខ្ពស់ជាងនេះដែរប្រសិនបើ Sporting CP ចង់ទាមទារនៅនាទីចុងក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
