ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងត្រៀមខ្លួន ទប់ស្កាត់ទឹកជំនន់ និងការបាក់ដី នៅបណ្តាលខេត្តទំាង ៣៣ របស់ខ្លួន

ថៃ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសថៃ (DDPM) បានប្រកាសអាសន្នអាកាសធាតុ សម្រាប់ខេត្តចំនួន 33 នៅទូទាំងភាគខាងជើង ឦសាន កណ្តាល និងខាងត្បូង ដោយព្រមានអំពីទឹកជំនន់ភ្លាមៗ ទឹកជំនន់ព្រៃឈើ ការបាក់ដី និងការកើនឡើងកម្ពស់ទឹក នៅតាមទន្លេសំខាន់ៗ ជាពិសេសទន្លេមេគង្គ ចន្លោះថ្ងៃទី ៦ និង ១២ ខែកក្កដា។

នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា សេចក្តីប្រកាសនេះ បានអំពាវនាវ ឲ្យអាជ្ញាធរក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវតាមដានយ៉ាងដិត ដល់នូវលក្ខខណ្ឌអាកាសធាតុក្នុងស្រុក ជំនន់ទឹកភ្លៀង និងកម្រិតទឹក ជាពិសេសនៅទីតាំង ដែលមានភ្លៀងធ្លាក់លើសពី ៩០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង។

សាលាខេត្តត្រូវបានណែនាំឲ្យពន្លឿន ការចុះពិនិត្យអាងស្តុកទឹក និងបញ្ចេញទឹកលើសតាមតម្រូវការ។ ខេត្តជាប់ព្រំដែន ទន្លេមេគង្គក៏ត្រូវបានប្រាប់ឲ្យរៀបចំសម្រាប់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃកម្រិតទឹកទន្លេផងដែរ។

យោងតាម DDPM បានឲ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិ ដូចជាទឹកជ្រោះ និងរូងភ្នំ អាចនឹងបិទជាបណ្តោះអាសន្ន ប្រសិនបើរកឃើញថាមានគ្រោះថ្នាក់៕

Most Popular

To Top