កីឡា

បើកវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការ បច្ចេកទេស កីឡាបាល់ទឹកថ្នាក់ជាតិ” ត្រៀមការប្រកួត កីឡាបាល់ទឹកជើងឯក ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោកគ្រូ WAI PIEW TING ជនជាតិសិង្ហបុរី ជាមន្ត្រីគណៈកម្មការបច្ចេកទេសកីឡា បាល់ទឹកអន្តរជាតិ(ITO Water Polo) ទទួលស្គាល់ដោយសហព័ន្ធកីឡា ក្នុងទឹកអន្តរជាតិ (World Aquatics) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ” ត្រៀម “ការប្រកួតកីឡាបាល់ទឹកជើងឯកថ្នាក់ជាតិ” លើកទី១ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា ក្រោយទទួលចំណារ ឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា- អភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំការ ប្រកួតកីឡាបាល់ទឹក ជើងឯកថ្នាក់ ជាតិលើកទី១ ប្រចាំឆ្នាំ២០២៥ សហព័ន្ធក៏បានអញ្ជើញ លោក WAI PIEW TING ជនជាតិសិង្ហបុរី ជាមន្ត្រី គណៈកម្មការ បច្ចេកទេសកីឡាបាល់ ទឹកអន្តរជាតិ (ITO Water Polo) ទទួលស្គាល់ដោយសហព័ន្ធ កីឡាក្នុងទឹកអន្តរជាតិ (World Aquatics) ជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាល“មន្រ្តីគណៈកម្មការបច្ចេកទេស កីឡាបាល់ទឹកថ្នាក់ជាតិ” ដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៩-១០ ថ្ងៃកក្កដា ឆ្នាំ២០២៥ ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរបានបន្តថា វគ្គជាផ្នែកមួយអភិវឌ្ឍ វិស័យកីឡាបាល់ទឹក ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យ រីកចម្រើនទៅមុខ ក៏ដូចជាបង្កើននូវចំនួនធនធានមន្រ្តី គណៈកម្មការបច្ចេកទេស ដែលមានការទទួលស្គាល់ ដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ។ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការ បច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ” ក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងបញ្ចាបច្ចេកទេសថ្មីៗកីឡាបាល់ទឹក ។ លោកបានបញ្ជាក់ថា វគ្គជួយបង្កើននូវធនធានមន្រ្តីគណៈកម្មការបច្ចេកទេស ត្រៀមចូលរួមការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក។
ដោយ៖លី ភីលីព

Most Popular

To Top