ព្រឹត្តិការណ៍

(ថ្មី) មនុស្សជាង១,៨០០ នាក់កំពុងត្រូវធ្វើតេស្ត៍រក មេរោគឆ្លងនៅលើនាវាទេសចរណ៍ មួយក្នុងទីក្រុងហុងកុង នៅថ្ងៃនេះ បន្ទាប់ពីសមាជិកនាវិកខ្លះ បានរាយការណ៍ថា មានគ្រុនក្តៅ

ហុងកុង៖នាវាទេសចរណ៍នៅហុងកុង គឺជានាវាចុងក្រោយដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីអ្នកដំណើរ៣នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសថ្មីដែលជាឃាតករ២០២០ ដោយមនុស្សចំនួន១,៨០០ នាក់ត្រូវបានធ្វើតេស្តបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នាវាទេសចរណ៍ដែលមានឈ្មោះថា World Dream បានចូលចតនៅហុងកុង បន្ទាប់ពីអតីតអ្នកដំណើរ ៣ នាក់ត្រូវបានរកឃើញថា មានផ្ទុកវីរុសនេះ។ នាវានេះត្រូវបានគេបដិសេធមិនឲ្យចូលកំពង់ផែកោះ Kaohsiung របស់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ហើយឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ខណៈពេលដែលមនុស្សគ្រប់គ្នានៅលើនាវានេះត្រូវបានសាកល្បង។

រូបភាពបានបង្ហាញពីបុរសម្នាក់កំពុងត្រូវបានផ្លាស់ចេញពីកប៉ាល់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយបុគ្គលិកសុខាភិបាលក្នុងឈុតការពារពណ៌ខៀវ។ ការផ្តាច់ចេញWorld Dreamគឺជាការចាក់សោរវីរុសចុងក្រោយបង្អស់នៅលើនាវាទេសចរណ៍ បន្ទាប់ពីមនុស្ស ៣.៧១១ នាក់ត្រូវបានទុកចោលនៅលើនាវាDiamond Princess  នៅក្នុងប្រទេសជប៉ុន៕ ដោយ៖លី ភីលីព

Most Popular

To Top