ព័ត៌មានអន្តរជាតិ

ពស់ថ្លាន់យក្ស នៅឥណ្ឌូនេស៊ី លេបបុរសម្នាក់ ពេលកំពុងឱ្យចំណីមាន់ នៅក្បែរផ្ទះ

VN Express

បរទេស៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុង ពោះរបស់ពស់ថ្លាន់យក្សមួយក្បាល បន្ទាប់ពីត្រូវបានវាយប្រហារ និងត្រូវពស់លេប ខណៈគាត់កំពុងឱ្យចំណីមាន់នៅក្បែរផ្ទះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសអាយុ ៦៣ ឆ្នាំមកពីខេត្ត Sulawesi ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន និងត្រូវបានគេរកឃើញនៅ ក្នុងពោះរបស់ពស់ថ្លាន់មួយក្បាលប្រវែង ៨ម៉ែត្រកន្លះ, នេះបើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Antara ។

យោងតាមលោក Laode Risawal ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងភស្តុភារនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងតំបន់ South Buton ដែលជាអង្គភាពគ្រប់គ្រងមួយស្ថិតនៅលើកោះ Buton ភាគអាគ្នេយ៍ Sulawesi បានឱ្យដឹងថា សាកសពជនរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង២និង៣០នាទីរសៀល កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងភូមិ Majapahit ស្រុក Batauga ។

លោក Laode Risawal ពន្យល់ថា ជនរងគ្រោះបានបាត់ខ្លួន តាំងពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីមិនឃើញវិលត្រឡប់មកផ្ទះវិញ ពីចំការរបស់គាត់។ លោកបានបន្តថា អ្នកស្រុកមានការសង្ស័យពេលបានប្រទះឃើញពស់ថ្លាន់ធំខុសធម្មតា នៅក្នុងចម្ការ។ ដោយជឿថា វាកំពុងតស៊ូជាមួយអ្វីមួយនៅខាងក្នុង ពួកគេបានសម្លាប់សត្វពស់ថ្លាន់នោះ ដើម្បីស្វែងរកបុរសដែលបាត់ខ្លួន ។

Most Popular

To Top