កីឡា

គនុសិស្សឆ្នើមកីឡាតេក្វាន់ដូ WT ១៦ នាក់របស់វិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានខ្សែក្រវាត់ខ្មៅ ពីស្ថាប័នKukkiwon

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ កីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាកិត្តិយសក្នុងពិធីជួបសំណេះសំណាល និងបំពាក់ខ្សែក្រវាត់ខ្មៅកីឡាតេក្វាន់ដូ WT ដល់គនុសិស្សឆ្នើមចំនួន ១៦ នាក់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទទួលបានគាំទ្រ ពីខេមរសហព័ន្ធកីឡាតេក្វាន់ដូ ។

លោកស្រី កែវ មនោរម្យ បានប្រាប់ឲ្យដឹងថា កីឡាតេក្វាន់ដូWT ជាប្រភេទកីឡាមួយក្នុងមុខវិជ្ជា នៃការសិក្សានៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ នេះជាចំណែកមួយក្នុងការអភិឌ្ឍន៍ វិស័យកីឡារបស់យើង ហើយលោកស្រីសង្ឃឹមថា ចំណេះដឹង ដែលគនុសិស្សសិក្សាវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡាផ្នែកកីឡាតេក្វាន់ដូWT នឹងយកទៅប្រើប្រាស់ និង បង្ហាត់បង្ហៀន កូននៅតាមស្ថាប័ន ។ មុខវិជ្ជានៃការសិក្សាប្រមុខវិជ្ជា នៃការសិក្សាភេទ កីឡាតេក្វាន់ដូ WT ក្រោមការឧបត្ថម្ភរដ្ឋាភិបាលកូរ៉េខាងត្បូង និងទទួលបានគាំទ្រ ពីខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

លោកនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបន្ថែមថា គនុសិស្សសិក្សាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន៨០ នាក់ យើងបានចម្រាញ់រកត្រឹមតែ ១៦ នាក់ដែលសិស្សឆ្នើម នឹងត្រូវត្រៀមខ្លួនប្រឡងឡើង ខ្សែក្រវាត់ពណ៌ ខ្មៅនាពេលខាងមុខនេះ។ លោកស្រី សូមថ្លែងអំណរគុណដល់លោក ឆយ យ៉ុងសុក តែងតែជួយឧបត្ថម្ភ ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកស្រីបាន ជំរុញឲ្យគនុសិស្សឆ្នើមចំនួន ១៦ នាក់ត្រូវយកជំនាញកីឡា តេក្វាន់ដូWT ទៅហ្វឹកហាត់ ដល់សិស្ស ខេត្តរៀងៗខ្លួន និងបង្កើត កីឡាតេក្វាន់ដូ WT ដើម្បីក្នុងការអភិឌ្ឍន៍ វិស័យកីឡាតេក្វាន់ដូ WT ឲ្យកាន់តែរីកចម្រើន ខ្លាំងឡើងៗ។ គនុសិស្សឆ្នើមចំនួន ១៦ នាក់ មកពីខេត្តចំនួន ៨ រួមមានខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម សៀមរាប ត្បូងឃ្មុំ ព្រៃវែង រតនគីរី ស្វាយរៀង ។

លោក ធឿន ចន្ថន ជាគ្រូបង្រៀននៅវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា លើមុខវិជ្ជាតេក្វាន់ដូWT បាននិយាយថា ថ្ងៃនេះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon បានរៀបចំវគ្គ ពិសេសមានគនុសិស្សចំនួន ១៦ នាក់ដែលសិស្សឆ្នើមក្នុងគនុសិស្សចំនួន ៨០ នាក់ ហើយការហ្វឹកហាត់នេះក្រោមជំនួយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ៕

Most Popular

To Top