ភ្នំពេញ ៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២ឥ២៥ ក្រុមបាល់ទាត់ អាណាចក្របៃតងប៉ះជាមួយក្រុមបាល់ទាត់ គោពិឃាត អេហ្វស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងជើងឯកនៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជនសង្គមយើង” ប្រព្រឹត្តទៅក្រោមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃបើកព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជន សង្គមយើង” ជាផ្លូវការនេះ ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវនឹងប្រកួត ជាមួយក្រុមបាល់ទាត់ អាល់ អះ លី អេហ្វស ដណ្តើមចំណាត់ថ្នាក់លេខ ៣ ។
ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖លី ភីលីព
