ភ្នំពេញ ៖ លោក តែម ម៉ឺន បានក្លាយជាប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិចាស់ និងក្លិបបាន សម្រេចបោះឆ្នោត ជូននៅមហាសន្តិបាត សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បញ្ចប់អាណត្តិទី២ និង បន្តទិស ដៅអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ នាសាលប្រជុំទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជានាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ រៀបចំមហាសន្តិបាត សហព័ន្ធបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ ដោយមានអញ្ជើញចូលរួមពី សំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន នៅសាលប្រជុំទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ ក្នុងនោះអនុប្រធាន មានចំនួន១៤ រូប អគ្គលេខាធិការ និងនាយកលេខាធិការដ្ឋានដមានចំនួន ៤ នាក់ អគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង មានចំនួន ៤ នាក់ និងសមាជិកប្រតិបត្តិចំនួន ៥ នាក់សរុប ២៧ នាក់៕


