ភ្នំពេញ៖លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើម បានមេដាយ ១៨ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួត កីឡារាំជ្រើសរើសជើង ឯកអាស៊ី ឆ្នាំ២០២៥ “WDSF Southeast Asain Championship 2025” នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម និយមវៀតណាម ។

លោកស្រី ញ៉ែម មរកត បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធ មានការសប្បាយរីករាយការ ប្រឡប់មកវិញជាមួយ នឹងមេដាយជាច្រើន មកជូនប្រទេសកម្ពុជា និងសហព័ន្ធចំនួនដណ្តើមបានមេដាយ ១៨ គ្រឿង ក្នុងមេដាយមាស៣គ្រឿង មេដាយប្រាក់ ៤ គ្រឿង មេដាយសំរឺទ្ធ ១១ គ្រឿង នេះជាជោគជ័យដ៏ធំធេង ។
លោកស្រីអគ្គលេខាធិការ បានបន្តថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ២៤នាក់ រួមមានលោក ស៊ូវ តុង នាយកបច្ចេក ទេសសហព័ន្ធ ជាប្រធានប្រតិភូ លោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ និងកីឡាករចំនួន ៥ នាក់ កីឡាករ សេង សុគីម កីឡាករជម្រើសជាតិ កីឡាករ ភុន ស៊ីវុត កីឡាករជម្រើសជាតិ កីឡាករ ជុំ លីហៀង កីឡាករជម្រើសជាតិ កីឡាករ ឱ មេត្តា កីឡាករជម្រើសជាតិ កីឡាករ ឡុង ចំណូល កីឡាករជម្រើសជាតិ ។

កីឡាការិនីចំនួន ៥ នាក់ គឺកីឡាការិនី ម៉ូវ ដានីតា កីឡាការិនីជម្រើសជាតិ កីឡាការិនី សាន រ៉ូហ្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ឱ រក្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី កីឡាការិនីជម្រើសជាតិ កីឡាការិនី លាង ឡុងអឺ កីឡាការិនីជម្រើសជាតិ។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា សហព័ន្ធក៏បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីថ្នាលចូលរួមដែរ គឺកីឡាករ គឹម ហួរ កីឡាករថ្នាល កីឡាករ ឃីម ហុង កីឡាករថ្នាល កីឡាករ ជុំ រាជា កីឡាករបម្រុង កីឡាករ ជុំ រាជវជីរៈកីឡាករបម្រុង កីឡាករ សេង សុខគ័ង កីឡាករបម្រុង និងកីឡាការិនី ឱ រចនី កីឡាការិនីបម្រុង កីឡាការិនី សុខ ចិន្តា កីឡាការិនី ណាប់ ម៉ូល្លិកាទេពីន កីឡាការិនី៕
ដោយ៖លី ភីលីព
