អាត្លង់តា៖TNT Sports បាននិយាយកាលពីថ្ងៃអង្គារថា ជ័យជម្នះ ៣-០ របស់ក្រុមបាល់ទាត់ Chelsea លើក្រុមបាល់ទាត់ Paris Saint-Germain សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup មានអ្នកទស្សនាជាមធ្យម ១.៣ លាននាក់នៅលើទូរទស្សន៍ TBS និង២៤ ប្រកួតដែលចាក់ផ្សាយនៅអាមេរិក ជាមួយនឹងការអត្ថាធិប្បាយ ជាភាសាអង់គ្លេសជាមធ្យម ៤៥៨,០០០នាក់។
ការគ្របដណ្តប់ជាភាសាអេស្ប៉ាញ នៃវគ្គផ្តាច់ព្រ័ត្រនៅអាមេរិក នៅលើ Univision និង TUDN ជាមធ្យមមានអ្នកទស្សនា ១.៤៣ លាននាក់ ហើយការប្រកួតចំនួន ១៨ របស់ TelevisaUnivision មានមានអ្នកទស្សនាជាមធ្យម ៥៩៧,០០០នាក់ ។
សេវាកម្មស្ទ្រីម DAZN បានទិញសិទ្ធិពិភពលោកពី FIFA ហើយបានផ្តល់អាជ្ញាប័ណ្ណបន្តមួយ ផ្នែកនៃការប្រកួតចំនួន ៦៣ទៅឲ្យ TNT Sports បានចាក់ផ្សាយការប្រកួតនៅលើទូរទស្សន៍ TNT, TBS និង truTV និងទៅទូរទស្សន៍ TelevisaUnivision សម្រាប់ការចាក់ផ្សាយនៅអាមេរិក ជាមួយនឹងការអត្ថាធិប្បាយភាសាអេស្ប៉ាញ។
Turner បាននិយាយថា ការប្រកួតចំនួន ១៥ នៅពេលយប់ និងចុងសប្តាហ៍មានអ្នក ទស្សនាជាមធ្យម ៥៣៥,០០០នាក់ ។ ការប្រកួត កាលពីថ្ងៃអាទិត្យមានអ្នកទស្សនា ១.៨ លាននាក់នៅលើទូរទស្សន៍ TBS ចាប់ពីម៉ោង ៣:៤៥ ដល់ ៤ រសៀល ខណៈ Chelsea បាននាំមុខ ៣ គ្រាប់នៅតង់ទីមួយ។ ចំណែក DAZN មិនទាន់បញ្ចេញ តួលេខមើលនៅឡើយទេ៕
