ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើស ជាតិថៃ លោក Thawatchai Damrong-Ongtrakul បានសន្យាថា នឹងចុះចេញ ពីដំណែងជាគ្រូបង្វឹក ប្រសិនបើក្រុមបាល់ ទាត់ជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ “U22” បរាជ័យ ក្នុងការដណ្ដើម បានមេដាយមាសកីឡា បាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 33 ឆ្នាំ២០២៥ ក្នុងនាមជាមម្ចាស់ផ្ទះ។
គោលដៅរបស់គ្រូបង្វឹករូបនេះ រួមមាន ការឈ្នះ 2025 ASEAN U23 Championship និងឈ្នះមេដាយមាស នៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA Games 33 ឆ្នាំនេះ និងវគ្គជម្រុះសម្រាប់ U23 Asian Cup 2026 ។
លោក Thawatchai ជំនួសលោក Takayuki Nishigaya គ្រូបង្វឹកជនជាតិជប៉ុន ត្រូវបានបណ្តេញចេញ បន្ទាប់ពីរងបរាជ័យ ៥ លើកជាប់គ្នា។ លោក Thawatchai បានជោគជ័យក្នុងអាជីពជាកីឡាករជាមួយក្រុមជម្រើសជាតិ ដោយបង្ហាញខ្លួនបាន ៧៣ ប្រកួត មុនពេលគ្រូបង្វឹកក្លឹបជាច្រើននៃការប្រកួត Thai League ។ ក្នុងរដូវកាល 2024-2025លោកបានដឹកនាំក្រុម Chonburi ឲ្យឈ្នះពាន Thai League 2 ដោយទទួលបានឱកាសឡើងទៅកាន់ Thai League 1។
សម្រាប់លោក Thawatchai ការទទួលបន្ទុកក្រុមបាល់ទាត់ ជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ “U22” គឺជាកិត្តិយសដ៏ធំបំផុត ក្នុងអាជីពជាគ្រូបង្វឹករបស់លោក ប៉ុន្តែលោកផ្តោតតែលើលទ្ធផល ក្នុងការប្រកួតនាពេលខាងមុខ ជាពិសេស SEA Games 33 នៅលើទឹកដីខ្លួនឯង។
លោកបាននិយាយ កាលពីថ្ងៃអាទិត្យនៅលើគេហទំព័រ ផ្លូវការរបស់សមាគម បាល់ទាត់ថៃ (FAT) ថា យើងត្រូវតែឈ្នះមេដាយមាស បន្ទាប់ពីការព្យាយាមបរាជ័ ៣ ដង ។ ប្រសិនបើយើងមិនឈ្នះទេ បុគ្គលិកបង្វឹក និងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីលាលែងពីតំណែង។
ថៃជាអ្នកឈ្នះមេដាយមាស កីឡា SEA Games ច្រើនជាងគេ ដោយមាន ១៦ គ្រឿង ។ មេដាយមាសចុងក្រោយ របស់ពួកគេបានកើត ឡើងក្នុងឆ្នាំ ២០១៧ បន្ទាប់ពីនោះ វៀតណាមដណ្តើម បានមេដាយមាសឆ្នាំ ២០១៩ និង ២០២១ ហើយឥណ្ឌូនេស៊ីឈ្នះនៅឆ្នាំ ២០២៣៕
