កីឡា

គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម រៀបចំគោលដៅខ្លាំង លើការប្រកួត 2025 ASEAN U23 Championship នៅឥណ្ឌូនេស៊ី

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម អាយុក្រោម ២៣ ឆ្នាំ លោក Kim Sang-sik  បានពិភាក្សាអំពីការរៀបចំ និងដាក់ចេញនូវគោលដៅសំខាន់ និងចំណុចពិសេសជាច្រើន ក្នុងដណ្តើមជើងឯក នៃ2025 ASEAN U23 Championship នៅប្រទេសឥណ្ឌូនេស៊ី។

លោកបានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា កីឡាកររបស់លោក បានទទួលការហ្វឹកហ្វឺន យ៉ាងល្អិតល្អន់ទាំងកាយ សម្បទា និងជំនាញបច្ចេកទេស នឹងខិតទៅជិតគ្រប់ការ ប្រកួតជាមួយនឹងភាពខ្លាំងនៃវគ្គផ្តាច់ព្រ័ត្រ ស្របពេលការទទួលស្គាល់សម្ពាធដ៏សំខាន់ ដែលកើតមានឡើង ជាមួយនឹងជើងឯក ២ លើកមុនរបស់វៀតណាម។

គ្រូបង្វឹកកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា រាល់ការប្រកួតគឺ សំខាន់ដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមត្រូវតែតស៊ូ ដោយការតាំងចិត្តរឹងមាំ។ លោក Kim បានបន្ថែមថា ថៃជាក្រុម ដែលមានជំនាញបច្ចេកទេស ខណៈឥណ្ឌូណេស៊ីមានកម្លាំង និងល្បឿនល្អជាង។ លោកទទួលស្គាល់ថា ទាំងនេះជាក្រុមទាំង ២ មានសមត្ថភាពប្រជែងយកជើងឯក។

លោក Kim បានបញ្ជាក់ថា ក្រុមវៀតណាម បានរៀបចំយ៉ាងហ្មត់ចត់ សម្រាប់រាល់ការប្រកួត ដោយលោកបានបន្ថែមថា ការគោរពគូប្រកួតទាំងអស់ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីកែលម្អ និងប្រមូលបទពិសោធន៍ ក្នុងការប្រកួតអន្តរជាតិ បន្ថែមទៀត។

នេះជាលើកទីមួយរបស់លោក Kim ដែលដឹកនាំក្រុម ក្នុងការប្រកួតផ្លូវការ ហើយលោកបាន សម្តែងការពេញចិត្ត ចំពោះស្មារតីរបស់កីឡាករវ័យក្មេង និងការឆ្លើយតប ចំពោះការហ្វឹកហាត់៕

Most Popular

To Top