គូឡាឡាំពួ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ក្នុងការប្រកួតជម្រុះជុំទី៤ នៅទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ កម្រិតពិភពលោកឆ្នាំ ២០២៦ “World Cup 2026” កាលពីថ្ងៃព្រហស្បតិ៍ ។
នៅខែតុលា កាតានឹងធ្វើជាម្ចាស់ផ្ទះក្នុងពូល A ដែលមានប្រទេសអារ៉ាប់រួម និងអូម៉ង់។ ចំណែក អារ៉ាប៊ីសាអូឌីត ស្វាគមន៍ អ៊ីរ៉ាក់ និង ឥណ្ឌូណេស៊ី ក្នុងពូល B។
អ្នកឈ្នះនៃក្រុមជុំវិលជុំនីមួយៗ នឹងយកកន្លែងស្វ័យប្រវត្តិចំនួន ២ ចុងក្រោយរបស់អាស៊ីនៅការប្រកួតរដូវក្តៅក្រោយ ដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយអាមេរិក កាណាដា និងម៉ិកស៊ិក ។ ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នឹងត្រូវជួបគ្នា ដោយអ្នកឈ្នះនឹងឈាន ទៅការប្រកួតវគ្គជម្រុះអន្តរជាតិ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ ២០២៦ ។
ក្រុមចំនួន ៦ មកពីទ្វីបអាស៊ីបានជាប់វគ្គជម្រុះ កាលពីខែមុនរួមមាន ជប៉ុន អ៊ីរ៉ង់ កូរ៉េខាងត្បូង និងអូស្ត្រាលី សុទ្ធតែបានចូលរួមជាច្រើនដង ខណៈហ្សកដានី និងអ៊ូសបេគីស្ថាននឹងបង្ហាញខ្លួនជាលើកដំបូង ៕
