បច្ចេកវិទ្យា

ទូរស័ព្ទដៃ បត់បានម៉ាក់ Vertu ចេញលក់តម្លៃ ៥.២៣០ ដុល្លារអាមេរិក នៅប្រទេសវៀតណាម

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រភេទទូរស័ព្ទដៃម៉ាក់ Vertu Quantum Flip ថ្មីនេះជាមួយការរចនារាងពងក្រពើ ដែលអាចបត់បាន និងត្រូវបានផលិតចេញពីវត្ថុធាតុដើមល្អ ដូចជាថ្មកែវ ស្បែកក្រពើ សេរ៉ាមិច និងមាស បានប្រកាសចេញលក់ជាផ្លូវការ នៅប្រទេសវៀតណាមហើយ ។

ទូរស័ព្ទដៃបត់បានម៉ាក់ Vertu មានការរចនាល្អប្រសើរជាងមុន និងជាច្រើនពី Iron Flip កាលពីឆ្នាំមុនផងដែរ ។ តម្លៃរបស់វាចាប់ផ្តើមពី ១៥៩ លានដុង ស្មើនឹង ៥,២៣០ ដុល្លារអាមេរិក និងតម្លៃរហូតដល់ ៦០០ លានដុងឯណោះ ។ ផ្នែកខាងក្រៅរបស់ឧបករណ៍នេះ ត្រូវបានរុំព័ទ្ធដោយកញ្ចក់ ជាមួយនឹងអេក្រង់ប៉ះទំហំ ៣ អ៊ីញ ដែលធ្វើឲ្យអ្នកប្រើប្រាស់ អាចមើលការជូនដំណឹង បកប្រែខ្លឹមសារ និងរុករកកម្មវិធី នៅពេលធ្វើដំណើរ។

សម្រាប់ការរចនាផ្នែកខាងក្រោយ ទូរស័ព្ទនេះភ្ជាប់មកជាមួយការរួមផ្សំនៃលោហៈ និងស្បែក។ អ្នកប្រើប្រាស់អាចជ្រើសរើសសម្បកជាច្រើន រួមទាំងស្បែកក្រពើ ស្បែកដំរី ថ្មកែវមាស និងប្រាក់ ។

ទូរស័ព្ទដៃម៉ាក់ Vertu បានដាក់ឈ្មោះប្រព័ន្ធពិសេសនៅលើស្មាតហ្វូនរបស់ខ្លួនថា King Kong ដែលអាចទប់ទល់បានរហូតដល់ ៦៥០ ,០០០ ដង ឬច្រើនជាង ៨ ឆ្នាំ នៃការប្រើប្រាស់ ២០០ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែមិនដូចទូរសព្ទបត់ clamshell ផ្សេងទៀតឡើត ហើយផលិតផលនេះមិន ផ្តល់ភាពធន់នឹងទឹកទេ ៕

Most Popular

To Top