កីឡា

លោក ប៉ុន សុខ ដឹកនាំក្រុមអត្តពលិកយូដូកម្ពុជាទៅចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោកនៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល បានដឹកនាំដំណើរគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីយូដូនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នាទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ រហូតដល់ថថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥។

ប្រភេទកីឡាអត្តពលកម្មស្ថិតក្នុងប្រភេទទំាង៦ ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WTដែលកម្ពុជាបានបញ្ជូនការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ខណៈការប្រកួតនេះមានកីឡាករ-កីឡាការិនីអន្តរជាតិ និងអន្តរជាតិជាង ១២០ ប្រទេសចូលរួម ព្រមទាំងប្រតិភូ កីឡាករ-កីឡាការិនីចំនួន ៨៥០០នាក់ លើ ១៨ ប្រភេទកីឡា។

នេះជាចេញដំណើរជើងហោះហើរចុងក្រោយរបស់ក្រុមកីឡាកម្ពុជា បន្ទាប់ពីក្រុមកីឡា៥ ប្រភេទបានចូលរួមពិធីបើក និងចូលរួមការប្រកួតជាច្រើនហើយ ។ កីឡាយូដូកម្ពុជាបានបញ្ជូនទៅ ៥ នាក់ ក្នុងនោះលោក ម៉ារ វង្សវិបុ គ្រូបង្វឹក កីឡាករ ឈៀវ ឆវិន កីឡាករ ចន្តា សំណាង កីឡាការិនី កែវ វ៉ាន់ឌឿន និងកីឡាការិនី គុណ ស្រីនិច។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិកីឡាយូដូកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ប្រទេសអាល្លឺម៉ង់ គឺប្រភេទកីឡាយូដូកម្ពុជាទទួលបានការអនុញាតពីក្រសួងអប់រំ យុវជន និងកីឡា ដោយសហព័ន្ធមានកីឡាករ ២នាក់ និងកីឡាការិនី ២នាក់ ដឹកនាំដោយគ្រូបង្វឹកម្នាក់ គឺរូបលោកនឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍។ លោកបន្ថែមថា កីឡាករ-កីឡាការិនីទាំង៤នាក់ ដែលគ្រោងនឹងបញ្ជូនទៅចូលរួមប្រកួតនេះត្រូវបានសម្រិតសម្រាំងជាអត្តពលិកឆ្នើមៗប្រចាំសហព័ន្ធ ដោយត្រូវបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងសកម្មអស់រយៈពេល ៥ខែមកហើយ បន្ទាប់ពីទទួលដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា។

លោក ម៉ារ វង្សវិបុលបានអះអាងថា ការប្រកួតនេះពិតជា សំខាន់ណាស់សម្រាប់ប្រភេទកីឡាយូដូកម្ពុជា ក្នុងការវាស់ស្ទង់ និងបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី៩ដល់២០ ខែធ្នូ ឆ្នាំ២០២៥។ដោយសារតែការហ្វឹកហាត់ត្រៀមបានល្អ រួមផ្សំមានការបង្ហាត់ពិសេសពីគ្រូជនជាតិជប៉ុនសម្រាប់ការប្រកួតមួយនេះផង ភាពរីកចម្រើនលើសមត្ថភាពកីឡាករ កីឡាការិនី ទៀតនោះទើបក្នុងនាមសហព័ន្ធមានការរំពឹងខ្ពស់បែបនេះ។

គ្រូបង្វឹកជម្រើសជាតិកីឡាយូដូកម្ពុជា បានបញ្ជាក់ថា ការប្រកួតនៅប្រទេសអាល្លឺម៉ង់នេះសហព័ន្ធមានការរំពឹងខ្ពស់ថានឹងទទួលបានជោគជ័យឈានដល់ការដណ្ដើមេដាយជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតពិភពលោកនេះ។ដោយសារតែការហ្វឹកហាត់ត្រៀមបានល្អ រួមផ្សំមានការបង្ហាត់ពិសេសពីគ្រូជនជាតិជប៉ុនសម្រាប់ការប្រកួតមួយនេះផង ភាពរីកចម្រើនលើសមត្ថភាពកីឡាករ កីឡាការិនី ទៀតនោះទើបក្នុងនាមសហព័ន្ធមានការរំពឹងខ្ពស់បែបនេះ។ បន្ថែមពីនេះកីឡាករ កីឡាការិនីមួយចំនួនមានបទពិសោធច្រើនលើឆាកអន្តរជាតិ និងធ្លាប់ដណ្ដើមមេដាយបានជូនកម្ពុជារួចហើយដែរ។

ចំណែកកម្ពុជាបញ្ជូនប្រតិភូកីឡា ៣៥ រូបលើ ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕

Most Popular

To Top