ភ្នំពេញ ៖ ឈ្វេងយល់ ពីសិល្បៈការច្នៃផលិតផល ធ្វើពីស្បែកប្រណីត ក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ។ យីហោល្បីៗរបស់ប្រទេស សិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire Collective នឹងបង្ហាញជូន នូវផលិតផលធ្វើពីស្បែកដោយដៃ និងម៉ូដដែលមានលាយឡំម៉ូដបែបបុរាណ ជាមួយម៉ូដបែបសម័យទំនើប ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Hides and Thread បានចាប់ផ្តើមពីអាជីវកម្ម នៅតំបន់កាច់ជ្រុងនៃផ្ទះល្វែង HDB ដែលពួកគេបានច្នៃស្បែក នៅលើតុដ៏តូចមួយ និងបានល្បីឈ្មោះតាមរយៈការនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ។ ផលិតផលនីមួយៗ ត្រូវច្នៃយ៉ាងផ្ចិតផ្ចង់ និងលម្អិតបំផុត។ ស្ថាបនិកលោក Jonathan Tan និងលោក Gary Chng គឺជាអ្នកច្នៃដោយខ្លួនឯង និងចាប់ផ្តើមកសាងស្នាដៃ ពីបាតដៃទទេដោយបានរៀនពីការសាកល្បង និងកំហុសរហូត បានប្តេជ្ញាចិត្តផលិតបានជាផលិតផលដ៏ប្រណីត ។ ឈ្មោះយីហោនេះតំណាងឲ្យផលិតផល ដែលមានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ ច្រើន រឹងមាំ ប្រើប្រាស់បានយូរ និងទាន់សម័យ ។
ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Hides and Thread បានអភិវឌ្ឍខ្លួនក្លាយជាស្ទូឌីយ៉ូផលិតកម្ម និងហាងពេញលេញ ដែលច្នៃផលិតផល ធ្វើពីស្បែក ។ ក្រុមហ៊ុននេះមានផលិតផលធ្វើពីស្បែក និងសេវាកម្មពាក់ព័ន្ធជាច្រើនដែលបម្រើដល់អតិថិជនបែបធុរកិច្ច និងអ្នកដែលឲ្យតម្លៃ ទៅលើភាពច្នៃប្រតិដ្ឋ ។
ព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់ នៅប្រកបដោយគុណភាព ក្រុមហ៊ុនយីហោល្បីឈ្មោះនេះ នឹងបង្ហាញជូនសាធារណជន នូវផលិតផលច្នៃ ពីស្បែក ដោយដៃរួមមាន ខ្សែនាឡិកាដៃ បន្តោងសោរថយន្ត និងគ្រឿងលម្អបន្ថែមជាច្រើនទៀត ។ សាធារណជន ក៏អាចចូលរួមក្នុង សិក្ខាសាលា និងអាចយកផលិតផលធ្វើពីស្បែកទាំងនោះទុកជាវត្ថុអនុស្សាវរីយទៅគេហដ្ឋានផងដែរ ។

លោក Jonathan បានឲ្យដឹងថា “ការច្នៃផលិតផល ធ្វើពីស្បែក គឺការងារពិសេស និងជាទម្រង់សិល្បៈត្រូវបានគេមើលរំលង។ យើងមានកិត្តិយស បានបង្ហាញស្នាដៃរបស់យើង ក្នុងរាជធានីភ្នំពេញដែលផលិតផលរបស់យើងមានគុណភាពខ្ពស់ ភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថា នឹងអាចធ្វើឲ្យអ្នកចូលរួមយល់ដឹង និងវាយតម្លៃកាន់តែខ្ពស់ទៅ លើផលិតផលធ្វើពីស្បែកដោយដៃ ។
ត្រូវបានបង្កើតឡើងក្នុងប្រទេសសិង្ហបុរីដោយលោក Ryan Choy ក្រុមហ៊ុន Faire Collective គឺជាយីហោ ដែលត្រូវបានបង្កើតឡើងដោយធ្វើការស្រាវជ្រាវ និងពិភាក្សាផ្ទាល់ជាមួយអ្នកប្រើប្រាស់ ដោយផ្ទាល់ ដើម្បីអាចផ្តល់ផលិតផលដែលត្រូវចិត្តអតិថិជន។ Faire Collective មាន “ផលិតផលប្រណីត ដែលផ្តល់ប្រយោជន៍ ច្រើនក្នុងតម្លៃសមរម្យ ” ដោយលុបបំបាត់ឈ្មួញកណ្តាល ដើម្បីផ្តល់ផលិតផលធ្វើពីស្បែកគុណភាពខ្ពស់ សម្រាប់ការរស់នៅ បែបទំនើប ។ ការរចនានីមួយៗ ត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ដែលច្នៃតាមការបញ្ចេញមតិរបស់អតិថិជនដើម្បីធានាថា ផលិតផលនីមួយៗ រាប់ចាប់ពីកាបូបការិយាល័យ រហូតដល់កាបូបដៃ អាចបំពេញចិត្ត ដល់អតិថិជនគ្រប់រូប។
ព្រឹត្តិការណ៍នេះ Faire Collective មានមោទនភាពបង្ហាញ ជូននូវផលិតផលនវានុវត្តន៍ចុងក្រោយ ដែលប្រកបដោយប្រណីតភាព។ ដំណាក់កាល នៃការច្នៃផលិតផលនីមួយៗ រួមបញ្ចូលយោបល់របស់អ្នកប្រើប្រាស់ ជាក់ស្តែង ដើម្បីបង្កើតផលិតផល ដែលស័ក្តិសម សម្រាប់ការរស់ នៅដ៏រស់រវើក។ អ្នកចូលរួមអាចយល់ដឹងអំពីរបៀបច្នៃប្រតិដ្ឋដោយដៃ និងឈ្វេងយល់ពីផលិតផល យួរដៃប្រចាំថ្ងៃដែលមានភាពឆ្លាតវៃ និងទាន់សម័យនៅក្នុងព្រឹត្តិការណ៍នេះ ។
នាយកប្រតិបត្តិលោក Ryan Choy បានឲ្យដឹងថា “យើងមិនត្រឹមតែជាអ្នកផលិតកាបូបប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឲ្យមនុស្សឃើញយើងជាយីហោប្រណីត ដែលអាចផ្តល់ផលិតផល ដែលអតិថិជនចង់បាន” ។ គំនិតនេះធ្វើឲ្យ Faire Collective មានការប្តេជ្ញាចិត្តកាន់តែខ្លាំង ក្នុងការបង្កើតផលិតផល ធ្វើពីស្បែកដោយដៃប្រកប ដោយគុណភាពខ្ពស់ដែលធ្វើឲ្យការរស់នៅ ប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង ។
ជាផ្នែកមួយ នៃព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព” ការបង្ហាញទាំងនេះនឹងមានផ្តល់ ជូនជាមួយថ្នាក់ បង្រៀន(masterclass) កម្មវិធីភ្លក្សស្រា ស៊ីហ្គា សម្លៀកបំពាក់ និងការផ្តល់ជូនជាច្រើនទៀត ដែលទាំងអស់នេះនឹងត្រូវធ្វើឡើង នៅណាហ្គាវើលដ៍ទី២។ សាធារណជន អាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់ដែលតម្រូវឲ្យមានការបង់ប្រាក់ សម្រាប់ការចូលរួមក្នុងសិក្ខាសាលា (workshop) និងថ្នាក់បង្រៀន (masterclass)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com/eu-register ៕
